ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិន លោក Terry Branstad បានសម្រេចលាលែងចេញពីតំណែងក្រោយរយៈពេល៣ឆ្នាំកាន់តំណែងជាឯកអគ្គរដ្ឋទូត។ មកទល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យឯកអគ្គរដ្ឋទូតរូបនេះលាលែងចេញពីតំណែងនៅឡើយទេ។
លោកTerry Branstad នឹងចាកចេញពីទីក្រុងប៉េកាំង ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០២០ ។ សកម្មភាពខាងលើកើតឡើងក្នុងពេលវិស័យទំនាក់ទំនងការទូតរវាងអាមេរិកនិឹងចិនប្រឈមមុខតានតឹងដាក់គ្នា បន្ទាប់ពីប្រទេសទាំងពីរបានបិទស្ថានកុងស៊ុល ទៅវិញទៅមក។
កន្លងមកថ្មីៗ រដ្ឋាភិបាលចិនបានប្រកាសថានឹងកាត់បន្ថយចំនួនមន្ត្រីការបរទេស និងបុគ្គលិកអាមេរិកនៅក្នុងប្រទេសចិន ក្រោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ិីនតោនមាន មានសកម្មភាពទៅលើបុគ្គលិកការបរទេសចិនកាលពីថ្ងៃទី៣ ខែកញ្ញា ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo បានបញ្ជាក់ថា «ប្រធានាធិបតីបានជ្រើសរើសឯកអគ្គរដ្ឋទូតដែលមានបទពិសោធន៍ក្នុងទំនាក់ទំនងជាមួយចិន រាប់សិបឆ្នាំកន្លងមក។ លោកTerry Branstad គឺជាមនុស្សល្អ តំណាងឲ្យអាមេរិកនៅក្នុងប្រទេសចិន »។ រដ្ឋមន្ត្រីការបរទេសអាមេរិក មិនបានបញ្ជាក់ថា អ្នកណានឹងទទួលតំណែងសំខាន់នេះបន្តនោះឡើយ៕ ដោយធីរីណា