ផឹកស៊ីមានជម្លោះពាក្យសម្តីឈានដល់ប្រើហិង្សាស្លាប់ម្នាក់នៅស្រុកកំពង់រោទ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបន្ទាប់ពីបានប្រើហិង្សាយកដែកទួណឺវីស ចាក់ចំបំពង់កខាងឆ្វេង  និងចំបបូរមាត់ខាងលើបណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយពីមានជម្លោះពេលផឹកស៊ី។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះឈុំ ផុន អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ចំណែកឯជនរងគ្រោះដែលស្លាប់មានឈ្មោះប៊ុត នុត អាយុ ៣៧ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា។

ប្រភពបន្តថា នៅព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០ កម្លាំងប៉ុស្ដិ៍រដ្ឋបាលត្នោត បានទទួលពាក្យបណ្ដឹងផ្ទាល់មាត់ ពីឈ្មោះ សៀត ភ័ស្ត្រ ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងថា នៅ

ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទីល្ងាចជនសង្ស័យបានផឹកស៊ីជាមួយជនរងគ្រោះហើយក៏មានទំនាស់ពាក្យសម្តីគ្នាយ៉ាងខ្លាំង ខណៈនោះស្រាប់តែជនសង្ស័យបានប្រើ

ហិង្សាដោយយកដែកទួណឺវីសចាក់ចំបំពង់កខាងឆ្វេង១កន្លែង និងចំបបូរមាត់ខាងលើ១កន្លែង បណ្ដាលឱ្យរងរបួសជាទម្ងន់ ត្រូវបានបងប្អូននិងក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកជីភូ តែជាអកុសលដោយសារមុខរបួសធ្ងន់ពេក ជនរងគ្រោះក៏បានស្លាប់ទាំងសោកសង្រេងបំផុត ។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅប៉ុស្ដិ៍រដ្ឋបាលឃ៉ំត្នោតដើម្បីចាត់ការតាមច្បាប់៕ ដោយ៖ យឹម សុថាន   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print