ក្រោយជាសះស្បើយពីជំងឺCOVID-19 តារាចម្រៀងនិងសម្ដែងថៃ Mattew និង Lydia បង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅឯកោះ Krabi

ចែករំលែក៖

អន្តរជាតិ៖ ជីវិតប្ដីប្រពន្ធមួយគូរតារាចម្រៀងនិងសម្ដែងថៃលោក Mattew និង អ្នកនាង Lydia ក្រោយជាសះស្បើយពីជំងឺCOVID-19 ភ្លាមពួកគេបាននាំគ្នាទៅដើរកម្សាន្តនិងលំហែកាយនៅឯកោះ Krabi ជាមួយសមាជិកគ្រួសារជាច្រើន និងកូនៗរបស់ពួកគេ យ៉ាងសប្បាយរីករាយផងដែរ។ មិនចាញ់គូរស្នេហ៍វ័យម្នាក់នោះឡើយ

ជាក់ស្តែង កាលពីពេលថ្មីៗនេះ បើមើលឃើញតាមរយៈរូបភាពរបស់ប្តីប្រពន្ធមួយគូរនេះ Matthew និង Lydia បានបង្អួតរូបភាពថ្មីៗ ក្នុងដំណើរកម្សាន្តដែលមានភាពផ្អែមល្ហែមនៃជីវិត គឺជាគ្រួសារមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បានដូចពួកគេផងដែរ ព្រោះថារាល់គ្រប់សកម្មភាពពេលដែលអ្នកទាំងពីរនេះ បង្ហាញមុខជាមួយគ្នានៅតាមបណ្ដាញសង្គម ព្រមជាមួយកូនៗដ៏គួរឲ្យស្រឡាញ់ មើលទៅពិតជាបង្ហាញពីភាពមានសុភមង្គលក្នុងគ្រួសារខ្លាំងមិនធម្មតាឡើយ។

ប៉ុន្តែក្នុងនោះទៀតសោត ឆ្លៀតពេលដែលកូនៗតូចៗរបស់ពួកគេសម្រាកអស់នោះ ប្ដីប្រពន្ធមួយគូនេះ ពិតជាមិនឲ្យខាតពេលយូរឡើយដោយពួកគេបានបង្កើតអនុស្សាវរីយ៍តែពីរនាក់ជាមួយគ្នា កៀកកើយអោបថើបថតរូបស្វីតៗបង្ហាញដល់ហ្វេនៗជាច្រើនសន្លឹក ហើយអ្វីពិសេសទៀតនោះ យើងឃើញថា Matthew និង Lydia បានស្លៀកសម្លៀកបំពាក់បង្អួតសម្រស់របស់ខ្លួន និងបានបញ្ចេញសាច់យ៉ាងស៊ិចស៊ី ស្មើដៃគ្នាទាំងប្ដីទាំងប្រពន្ធតែម្ដង ធ្វើឲ្យអ្នកគាំទ្រឃើញហើយក៏មានក្ដីសុខជំនួសដែរ។

យ៉ាងណាមិញ តាមរយៈរូបភាពដែល តារាប្រុសស្រីរូបនេះបានបង្ហោះនៅលើបណ្ដាញសង្គម ពិតណាស់ថាមហាជនដែលជាអ្នកគាំទ្រ ក៏បានលាន់មាត់សរសើរ និងពេញចិត្តចំពោះចំណងស្នេហ៍ដ៏រ៉ូមែនទិករបស់អ្នកទាំងពីរជាច្រើនផងដែរ ។

គួរបញ្ជាក់ផងដែរថា ខណៈដែលជំងឺឆ្លងCOVID-19 កំពុងរីករាលដាលខ្លាំងនៅក្នុងប្រទេសថៃ លោក Matthew និង នាង Lydia ដែលជាតារាល្បីរបស់ថៃ និងជាគូស្វាមីភរិយានឹងគ្នា ក៏បានចេញមកប្រកាសថា៖ ពួកគេត្រូវបានរកឃើញវិជ្ជមាននៃជំងឺឆ្លងមួយនេះ ហើយត្រូវបានក្រុមគ្រូពេទ្យទទួលយកមកធ្វើការព្យាបាលភ្លាមៗ ។

តោះ! ចង់ឃើញភាពផ្អែមល្ហែមរបស់តារាប្រុសស្រីទាំង២នាក់នេះ សូមទស្សនារូបភាពខាងក្រោម៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print