ឯកអគ្គរដ្ឋទូត​អាម​រិ​ក ប្រចាំនៅប្រទេស​ចិន សម្រេច​ចុះចេញ​ពី​តំណែង

ចែករំលែក៖

អន្តរជាតិ៖ ប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុប៉េអូ បានសរសេរសារក្នុងបណ្តាញសង្គម​Twitter បង្ហោះអរគុណលោក Terry Branstad ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិន ខណៈដែលលោក Branstad ​បានសម្រេចចុះចេញពីតំណែង ក្រោយកាន់តួនាទីនេះជាងឆ្នាំចំណែកលោក Branstad នឹងបញ្ចប់អាណត្តិជាឯកអគ្គរដ្ឋទូតអាមេរិក មុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី វិច្ឆិកាខាងមុននេះ

​​បើតាមការផ្សាយរបស់ទូទស្សន៍ CNN នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោកឯកអគ្គរដ្ឋទូតអាមរិកនៅចិន បានសម្រេចចុះចេញពីតំណែងនេះ ដោយលោក ពុំបានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់តួនាទីជាងឆ្នាំនេះទេ ប៉ុន្តែការចុះចេញរបស់លោកធ្វើឡើងចំពេលដែលទំនាក់ទំនងរវាងចិន និងអាមេរិក កាន់តែតានតឹងខ្លាំង

ជាក់ស្តែងនៅថ្ងៃទី១៤ ខែកញ្ញាម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុប៉េអូ ក៏បានបញ្ជាក់ពីការលាលែងនេះ តាមរយៈបណ្តាញសង្គម​Twitter បានអរគុណលោក Branstad ចំពោះការបម្រើប្រជាជនអាមេរិកក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិកនៅចិនក្នុងរយៈពេលជាងឆ្នាំមកនេះ​»​ លោក ប៉ុប៉េអូ បន្ថែមថា «​លោក Branstad បានចូលរួមយ៉ាងសំខាន់ក្នុងការធ្វើឲ្យស្មើភាពគ្នាឡើងវិញនូវទំនាក់ទំនងរវាងអាមេរិក និងចិន ដែលនាំមកនូវលទ្ធផល ភាពទៅវិញទៅមក និងយុត្តិធម៌​»

សូមជម្រាបថា លោក Branstad គឺជាមនុស្សដំបូងដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជ្រើសរើសជាឯកអគ្គរដ្ឋទូតអាមេរិកនៅខែធ្នូ ឆ្នាំ២០១៦ ក្រោយជាប់ឆ្នោត ហើយលោកធ្លាប់ជាអភិបាលរដ្ឋអាយអូវ៉ាពីឆ្នាំ២០១១ ដល់២០១៧ និងមានបទពិសោធជាច្រើនឆ្នាំក្នុងគោលនយោបាយសាធារណៈ ជំនួញ និងកសិកម្ម លោក Branstad ក៏មានទំនាក់ទំនងយ៉ាងយូរផងដែរជាមួយលោក ស៊ី ជិនភីង តាំងពីឆ្នាំ១៩៨៥ នៅពេលដែលលោកស៊ី មិនទាន់ក្លាយជាប្រធានាធិបតីចិន

យោងតាមសារ Twitter របស់លោកប៉ុប៉េអូ បន្តថា លោក ត្រាំ សម្រេចជ្រើសលោក Branstad នៅគ្រានោះ ដោយសារតែបទពិសោធជាច្រើនឆ្នាំក្នុងការធ្វើការជាមួយចិន ដែលធ្វើឲ្យលោកក្លាយជាមនុស្សសាកសមជាទីបំផុត ក្នុងការការពារផលប្រយោជន៍អាមេរិក និងទំនាក់ទំនងដ៏មានសារៈសំខាន់ ការតែងតាំងលោក Branstad ជាឯកអគ្គរដ្ឋទូតអាមេរិក នៅចិន ក្នុងឆ្នាំ២០១៧ ទទួលបានការស្វាគមន៍ដោយទីក្រុងប៉េកាំងផងដែរ

ដោយឡែក លោក Branstad មានតួនាទីជាឯកអគ្គរដ្ឋទូត តាំងពីឆ្នាំ២០១៧មកម្លេះ បានឃើញពីការធ្លាក់ចុះទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនធ្លាក់ចុះ ដោយសារតែសង្គ្រាមពាណិជ្ជកម្ម ការហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ Huawei របស់ចិនមិនឲ្យរកស៊ីជាមួយក្រុមហ៊ុនអាមេរិក ការរឹតបន្តឹងទិដ្ឋាការលើអ្នកកាសែតចិន ដែលធ្វើការនៅអាមេរិក ក៏ដូចជាសំណុំរឿងសិទ្ធិមនុស្សនៅស៊ីនជាំ បញ្ហានៅហុងកុងនិងជម្លោះសមុទ្រចិនខាងត្បូងជាដើម ក៏កើតមានក្នុងអាណត្តិរបស់លោកដែរ

គួរបញ្ជាក់ថា កាលពីថ្ងៃទី កញ្ញាកន្លងទៅ បទវិចារណកថារបស់លោក Branstad ដែលសេរពីការកេងចំណេញរបស់រដ្ឋាភិបាលចិនទៅលើការបើកចំហររបស់អាមេរិជាច្រើនឆ្នាំ ត្រូវបានកាសែតចិន People’s Daily បដិសេធមិនចុះផ្សាយ ដោយអះអាងថាមិនសមស្របជាមួយការពិត  People’s Daily ថែមទាំងប្រាប់លោក Branstad ឲ្យកែប្រែអត្ថបទ បើសិនជាចង់ឲ្យកាសែតចិនចុះផ្សាយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print