ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ណាហ្គាវើលដ៍ គឺជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ពុកម៉ែបងប្អូនអបអរពិធីបុណ្យសែនព្រះខែដែលជាពិធីប្រចាំឆ្នាំដ៏សំខាន់មួយរបស់ចិន។ ក្នុងឱកាសដ៏ពិសេសនេះ ណាហ្គាវើលដ៍ មានលក់នំសែនព្រះខែ និងម្ហូបពិសេសៗជាច្រើនមុខព្រមទាំងមានការសម្តែងសិល្បៈដ៏អស្ចារ្យរៀងរាល់ថ្ងៃផងដែរ។
ក្រុមមេចុងភៅឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ សូមណែនាំនំសែនព្រះខែ ៤ រសជាតិដែលមានគ្រឿងផ្សំពិសេស និងដុតថ្មីៗរៀងរាល់ថ្ងៃដូចជា រសជាតិគ្រាប់ឈូកស ស្លឹកតើយ និងទុរេន និងរសជាតិទីរ៉ាមីស៊ុថ្មីដែលមានរសជាតិកាហ្វេបែបអ៊ីតាលី។ នំសែនព្រះខែទាំងនេះ មានសម្បកទន់ និងជម្រើសស្នូលធម្មតា និងស៊ុតពីរដែលតំណាងឲ្យខែពេញបូរមី និងសំណាងល្អ។
នំសែនព្រះខែមួយ ដុំតម្លៃ ១០ ដុល្លារ ឬចាប់ពី ៣៦ ដុល្លារសម្រាប់នំរសជាតិទាំង ៤ ដែលខ្ចប់ក្នុងប្រអប់ពណ៌មាសដ៏ស្រស់ស្អាតដែលមានលក់រៀងរាល់ថ្ងៃនៅកន្លែងទទួលភ្ញៀវ Lobby Lounge និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី១ ព្រមទាំងនៅភោជនីយដ្ឋានក្រោមដី Food Pavilion និងភោជនីយដ្ឋានចិន Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២។ លោកអ្នកអាចកម្ម៉ង់ដោយទាក់ទងទៅកាន់ ០១៥ ៤០២ ៣៤៥ ឬ [email protected] ។ កម្ម៉ង់លើសពី ៣០ ប្រអប់ ឬច្រើនជាងនេះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២៥%។ អ្នកប្រើ Alipay ទទួលបានការបញ្ចុះតម្លៃ ១៥% ហើយសមាជិកណាហ្គាវើលដ៍រីវ៉ត ទទួលបានការបញ្ចុះតម្លៃ១០% (ចុះឈ្មោះឥតគិតថ្លៃ)។
សម្រាប់ការជួបជុំដ៏រីករាយជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងអ្នកជាទីស្រឡាញ់របស់អ្នក សូមអញ្ជើញទៅពិសាម្ហូបឈុតពិសេសនៅភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes ។ ម្ហូបដ៏ឈ្ងុយឆ្ងាញ់ទាំងនោះ រួមមាន ទាប៉េកាំងខ្វៃ បង្គាស្រុស សាច់គោចំឡក បង្កងទន្លេមេគង្គចំហុយ បាយឆាលាយប៉ាវហ៊ឺ និងម្ហូបបែបចិនជាច្រើនមុខទៀត។ ម្ហូបឈុត ៨ មុខសម្រាប់មួយតុគ្នា ៤ នាក់ តម្លៃត្រឹមតែ ៣៦៨ដុល្លារ។ ចំណែកម្ហូបឈុត ៩ មុខសម្រាប់គ្នា ៨ ទៅ ១០ នាក់ តម្លៃតែ ៤៨៨ ប៉ុណ្ណោះ។
មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចទស្សនាការសម្តែងសិល្បៈដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ផងដែរ នៅម៉ោង ៦ ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ដែលចូលរួមសម្តែងដោយអ្នកសិល្បៈចម្រុះជាតិសាសន៍ដ៏ប៉ិនប្រសប់មកពីជុំវិញពិភពលោក។ លើសពីនេះលោកអ្នកអាចកម្សាន្ត និងថតរូបអនុស្សាវរីយ៍នៅក្នុងអគារដែលមានការតុបតែងចម្រុះពណ៌ដ៏ភ្លឺផ្លេក ចង្កៀងគោម និងរូបទន្សាយនៅច្រកចូលធំណាហ្គាវើលដ៍ទី១ និងនៅណាហ្គាវើលដ៍ទី២ ផងដែរ។
ណាហ្គាវើលដ៍ យកចិត្តទុកដាក់បំផុតទៅលើសុខភាពរបស់អតិថិជន និងបុគ្គលិក។ ណាហ្គាវើលដ៍ បាន និងកំពុងអនុវត្តវិធានការបង្ការនៅទូទាំងអគារទាំងពីរដើម្បីធានាសុវត្ថិភាពសម្រាប់គ្រប់គ្នា។ អតិថិជន និងបុគ្គលិកទាំងអស់ ត្រូវបានតម្រូវឲ្យវាស់កម្តៅ ពាក់ម៉ាស់មុខ រក្សាគម្លាតសុវត្ថិភាព និងលាងដៃជាមួយជែលលាងដៃដែលមានផ្តល់ជូននៅទូទាំងអគារទាំងពីរ។
សូមអញ្ជើញទៅណាហ្គាវើលដ៍ និងអបអរពិធីបុណ្យសែនព្រះខែជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់អ្នកក្នុងបរិយាកាសដ៏រីករាយ ៕ដោយ៖ស តារា