អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹង ស្តីពីការពន្យារកាលបរិច្ឆេទកំណត់ឱ្យដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធប្រចាំខែសីហា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ ការពន្យារកាលបរិច្ឆេទកំណត់ឱ្យដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំខែសីហា ឆ្នាំ២០២០។ ក្នុងនោះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នក ជាប់ពន្ធទាំងអស់ជ្រាបថា អនុលោមតាមអនុក្រឹត្យលេខ ១១២ អនក្រ.បក ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករប្រចាំឆ្នាំ២០២០ បានអនុញ្ញាតឱ្យឈប់សម្រាក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ ដូចនេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារកាលបរិច្ឆេទ កំណត់ឱ្យដាក់លិខិតប្រកាស និង បង់ពន្ធប្រចាំខែ សីហា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់ថា ការពន្យារកាលបរិច្ឆេទ កំណត់ឱ្យដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំខែសីហានេះ នឹងជួយសម្រួលនិងផ្តល់លទ្ធភាពគ្រប់គ្រាន់ ដល់អ្នកជាប់ពន្ធទាំងអស់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print