សហគ្រាស​ធុន​តូច និង​មធ្យមនៅកម្ពុជា ត្រូវបានរដ្ឋាភិបាល​អាល្លឺម៉ង់ ផ្ដល់​ហិរញ្ញប្បទាន​ជាង ៩​លាន​ដុល្លារ​អាមេរិក

ចែករំលែក៖

ភ្នំពេញ៖ ដោយផ្ដោត​សំខាន់​លើ​វិស័យ​ឧស្សាហកម្ម ក​សិ​-​ឧស្សាហកម្ម​, ការកែច្នៃ​ចំណីអាហារ និង​ការបណ្ដុះបណ្ដាល​បច្ចេកទេស ដោយ​បញ្ចូល​នូវ​ការប្រើប្រាស់​បច្ចេកវិទ្យា ។ រដ្ឋាភិបាល​អាល្លឺម៉ង់ បានផ្ដល់​ហិរញ្ញប្បទាន​ជាង ៩​លាន​ដុល្លារ​អាមេរិក (៨​លាន​អ៊ឺ​រ៉ូ​) ដល់​សហគ្រាស​ធុន​តូច និង​មធ្យមនៅកម្ពុជា ។

​បើតាម​សេចក្ដីប្រកាស​ព័ត៌មានរបស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បានបញ្ជាក់ថាហិរញ្ញប្បទាន​ឥត​សំណង​ជាង ៩លាន​ដុល្លារអាមេរិកនេះ គឺសម្រាប់​កម្មវិធី​រយៈពេល ៣ឆ្នាំ ចាប់ពី​ឆ្នាំ២០២២ ដល់​ឆ្នាំ ២០២៤ខាងមុខ នឹងត្រូវ​អនុវត្ត​នៅក្នុង​រាជធានី​-​ខេត្ត គោលដៅ​ចំនួន​៥ រួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ និង​រាជធានី​ភ្នំពេញ​។

​បើយោងតាមលើកឡើងរបស់លោក សាស​ឆា (Sascha) លេខា​ទី​១ ទទួលបន្ទុក​ផ្នែក​កិច្ចសហប្រតិបត្តិការ នៃ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជាអះអាងថា៖ រដ្ឋាភិបាលអាល្លឺម៉ង់ នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន តាមរយៈ​កម្មវិធី​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​នៅ​កម្ពុជា​។

​ដោយឡែកបើយោងតាម​របាយការណ៍​របស់ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ឆ្នាំ​២០១៩ អាល្លឺម៉ង់ បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​ប្រទេស​កម្ពុជា ជាង​៦៤០​លាន​ដុល្លារ ស្មើ​ប្រមាណ ៣​ភាគរយ នៃ​ទំហំ​ហិរញ្ញប្បទាន​ទាំងអស់ ដោយ​មិន​រាប់បញ្ចូល​ទាំង​ហិរញ្ញប្បទានតាមរយៈ​គម្រោង​ថ្នាក់​តំបន់ និង​សកល ឬ​តាមរយៈ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ បណ្តាញ​អង្គការសហប្រជាជាតិ និង​សហគមន៍​អឺរ៉ុប​នោះឡើយ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print