ក្រហើយ ត្រូវ​ស្ត្រី​២​នាក់ ដាក់​ថ្នាំ​សណ្ដំ​​ក្នុង​ស្រា​បៀ​ ​យក​អស់​លុយ​ និង​ចិញ្ចៀន​មាស​ពី​ខ្លួន​

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរស​រត់​កង់បីឥណ្ឌា​២​នាក់ ត្រូវ​ស្ត្រី​២​នាក់​ ដាក់​ថ្នាំ​សណ្តំ​ក្នុង​កែវ​ស្រា យកលុយ​ និង​ចិញ្ចៀន​មាស ​អស់ពី​ខ្លួន​ ដេក​សន្លប់​នៅ​ក្នុង​ហាង បង្កឱ្យមានការ​ភ្ញាក់ផ្អើល​កើត​ឡើង កាលពី​វេលា​ម៉ោង​១៨ ព្រលប់​ៗ ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​ហាង​លក់​គ្រឿងក្លែម យីហោ​ចំណូល​ថ្មី មុខ​ផ្សារ​កំពង់ឆ្នាំង​ថ្មី​ ស្ថិត​នៅ​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់​ឆ្នាំង​។​

​បើតាមសមត្ថកិច្ច​នគរបាល​នបានឲ្យ​ដឹងថា​ ៖ មុន​ពេល​កើតហេតុ បុរស​២​នាក់ ទី១​.ឈ្មោះ នាង​ សុខ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង , ទី២​.ឈ្មោះ ឈឿង ឈាង អាយុ​៤៣​ឆ្នាំ រស់​នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពង្រ ស្រុក​រលាប្អៀរ មាន​មុខរបរ​រត់​កង់បីឥណ្ឌា​ បាន​ចាញ់បោក​សម្រស់​ស្រី​ស្អាត​២​នាក់ ដោយ​​បបួលគ្នា​ណាត់​ផឹកស៊ី​យ៉ាង​ស្អិតរ​មួ​ត នៅ​ក្នុង​ហាង​ចំណុច​ខាងលើ ផឹកស្រាបៀ​ជិត​កន្លះ​កេះ តាំងពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ រហូតដល់​ល្ងាច។ ពួកគាត់ភ្លេចរត់ឌុប និងងប់ងល់ស្នេហ៍នាងៗដោយចៃដន្យ។
ក្នុងពេល​ផឹកស៊ី​ ស្ត្រី​ទាំង​២​ បាន​បន្លំ​ដាក់​ថ្នាំ​សណ្តំ​ក្នុង​កែវ​ស្រា​បៀ ធ្វើឲ្យ​បុរស​ទាំង​២​នាក់​សន្លប់ ទើប​ជនសង្ស័យ​ដោះ​យក​ចិញ្ចៀន​មាស​​៥​ជី និង​លុយ​៤០​ម៉ឺន​រៀល រួច​ក៏​បបួលគ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​។ ករណីនេះ​ រហូតដល់​ម៉ោង១៨​ល្ងាច ទើប​ម្ចាស់​ហាង​ចូល​មក​ដឹង ដោយ​​ឃើញ​បុរស​ម្នាក់​ដេក​សន្លប់​ហាក់​មិនដឹង​ខ្លួន និង​បុរស​ម្នាក់ទៀត​ដឹងខ្លួន តែ​និយាយ​មិនកើត បាន​ត្រឹមតែ​គ្រវី​ក្បាល​ដូច​ស្រាំង​ទិច ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ស្ត្រី​ទាំង​២​នាក់​នោះ​មិន​ដឹ​ង​ជា​ទៅដល់​ណាហើយ។​
ករណីបែបនេះធ្លាប់កើតមានញឹកញាប់ ខណៈបុរសៗជ្រួលជ្រើម មិនសូវតាមដានព័ត៌មាន និងមិនគិតដល់ពីភាពគ្រោះ ឃើញភ្លាមនាងអោយកន្ទុយភ្នែកភ្លែត ទីបំផុតផុងខ្លួនយ៉ាងដូច្នេះ។

ពាក់ព័ន្ធករណីខាងលើ សមត្ថកិច្ច​នគរបាល ក៏​សូម​ផ្ដាំផ្ញើ​ទៅ​បងប្អូន​អ្នកមាន​មុខរបរ​រត់​ម៉ូតូឌុប រត់​កង់​បី ក៏​ដូច​ជា​អ្នករត់​រថយន្ត​តាក់ស៊ី​ផង​ដែរ សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ កុំ​ពាក់​គ្រឿងអលង្ការ​ច្រើនពេក។ ព្រោះ​ថា ធ្វើ​ឲ្យ​ទាក់ទាញ​ដល់​មុខសញ្ញា​មិនល្អ មាន​ចោរ ជន​ឆបោក គ្រប់​រូបភាព​ទាំងអស់ ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​បាត់បង់​ទ្រព្យសម្បត្តិ ឬ​បាត់​បង់ជីវិត ផង​ដែរ។ ខណៈជនទុច្ចរិតវាមានចេតនាទុកជាមុនប្រើគ្រប់មធ្យោបាយ ធ្វើយ៉ាងអោយយើងងាយជឿ លង់ខ្លួន ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print