អាមេរិកនឹងមានវ៉ាក់សាំង​ប្រឆាំងកូវីដ​១៩ ក្នុងរយៈពេល​១ខែទៀត

ចែករំលែក៖

ប្រធានាធិបតី អាមេរិកដូណាល់ត្រាំ បានប្រកាសថា វ៉ាក់សាំង​ប្រឆាំង កូវីដ​១៩​ នឹងមានក្នុងរយៈពេល មិនដល់​១ខែទៀត​។ ចំណែកក្រុមហ៊ុន ផលិតវ៉ាក់សាំង​AstraZeneca ក៏បានតភ្ជាប់​ការធ្វើតេស្ដដំណាក់កាលចុងក្រោយ​។
មានប្រសាសន៍​ទៅកាន់ក្រុមអ្នកគាំទ្រ​ នៅរដ្ឋ Pennsylvania លោកត្រាំ បានបញ្ជាក់ថា ​អាមេរិកជិតមានវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ។ លោកបញ្ជាក់ទៅកាន់សារព័ត៌មានFox News ថា ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ខាងមុខ ។
ចំណែកបណ្តាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ថាលោកត្រាំ​បានដាក់គំនាប់ទៅលើ ក្រុមអ្នកជំនាញវិជ្ជសាស្ត្រ ឲ្យបញ្ចេញវ៉ាក់សាំង​ប្រឆាំងកូវីដ​១៩​ មុនពេលកំណត់ គឺឲ្យបានមុនពេលបោះឆ្នោតនៅថ្ងៃទី​៣ខែវិច្ឆិកា។
ក្រុមអ្នកឯកទេស ស្តីពីជំងឺឆ្លងនៅអាមេរិក ក្នុងនោះមានលោក Anthony Fauci បានលើកឡើងថា វ៉ាក់សាំង​ប្រឆាំងកូវីដ​១៩​អាចនឹងប្រើប្រាស់​ជាផ្លូវការនៅចុងឆ្នាំនេះ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ប្រទេសប្រេស៊ីល បានអនុញ្ញាតឲ្យក្រុមហ៊ុន AstraZeneca សាកល្បងដំណាក់កាលទី​៣​ ទៅលើក្រុមអ្នកស្ម័គ្រចិត្ត​​៥ពាន់នាក់ ៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print