អភិបាលខេត្តស្ទឹងត្រែង និងអភិបាលខេត្តពោធិ៍សាត់ អញ្ជើញកាន់បិណ្ឌវេនទី១៤រួមគ្នានៅវត្តស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំខេត្តជាច្រើនរូប បានអញ្ជើញចូលរួម ក្នុងពិធីកាន់វេនទី១៤ នៃពិធីបុណ្យបិណ្ឌ ភ្ជុំបិណ្ឌ និងបាននាំយកបច្ច័យទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនព្រះសង្ឃគង់នៅវត្តវេឡុងវ័ន ក្នុងស្រុកថាឡាបរិវ៉ាត់ និងវត្តដំរីសរ ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

គួរបញ្ជាក់ផងដែរ នៅក្នុងពិធីកាន់បិណ្ឌទី១៤ នេះជាសទ្ធាជ្រះថ្លារបស់លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកស្រី និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី រួមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ និងពុទ្ធបរិស័ទញាតិមិត្ត បងប្អូន ជិតឆ្ងាយ និងបានរួមគ្នាប្រគេនបច្ច័យទុកកសាង ក្នុងវត្តទាំង២នោះផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print