ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា៖បងប្អូនខ្មែរទូទាំងប្រទេស និងនៅក្រៅប្រទេសកំពុងតែមមាញឹកប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន ជីដូនជីតា ញាតិការទាំង៧សណ្តានដែលជាប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើងតាំងពីបូរាណកាលមក។ សូមផលនៃចិត្តដែលជ្រះថ្លា និងបុណ្យកុសលដែលលោកតា លោកយាយ អ៊ំ ពូ មីងបងប្អូនបានសាង បានក្លាយជាសេចក្តីសុខ សេចក្តីចម្រេីន និងទទួលបានការសម្រេចនូវបំណងប្រាថ្នាទាំងអស់កុំបីខាន។
លោកបន្តថា៖ សូមបងប្អូនបានរីករាយជាមួយ ការជួបជុំក្រុមគ្រួសារ និងសូមឲ្យការធ្វេីដំណើរទៅទីជិតឆ្ងាយ បានជួបតែសុខសុវត្ថិភាពគ្រប់ៗគ្នា។
ដោយក្តីគោរពនិងសូមអនុមោទនាបុណ្យ ពីខ្ញុំ និងក្រុមគ្រួសារ៕
...
ដោយ៖ សុខ ខេមខា