អាជីវកម្មដីភ្នំនៅខេត្តប៉ៃលិនរង់ការរិះគន់ពីប្រជាពលរដ្ឋគ្មានការទប់ស្កាត់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ អាជីវកម្មដីភ្នំមួយកន្លែងស្ថិតនៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិនត្រូវបានរង់ការរិះគន់ពីប្រជាពលរដ្ឋខណៈដែលសកម្មភាពធ្វើអាជីវកម្មដីភ្នំត្រូវគេនិយាយថាឈ្មួញកំពុងតែធ្វើឡើងយ៉ាងគគ្រឹកគគ្រេងមានភាពមិនប្រក្រតីដែលគេដាក់ការសង្ស័យថាអាចនិងមានការឃុបឃិតគ្នារវាងអាជ្ញាធរដែនដីនិងមន្រ្តីជំនាញពាក់ព័ន្ធជាមួយនិងឈ្មួញ នាំគ្នាអនុវត្តខុសច្បាប់យកដីភ្នំរបស់រដ្ឋធ្វើអាជីវកម្ម។

ឈ្មួញដែលកំពុងតែធ្វើអាជីវកម្មជីកកកាយអាចម៌ដីយកលក់នៅចំណុចខាងលើត្រូវគេប្រាប់ឲ្យដឹងថាមានឈ្មោះ សេង គីម រស់នៅក្នុងខេត្តប៉ៃលិន។

សកម្មភាពនៃការជីកកកាយដីភ្នំនោះដែរ ត្រូវបាន លោក សេង គីម​ជាឈ្មួញបានប្រាប់ ឲ្យដឹងកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីនេះថាគឺគាត់ធ្វើឡើងមានច្បាប់ទម្លាប់ត្រឹមត្រូវហើយដីកំពុងតែជីកកកាយជាដីរបស់ លោក អ៊ី ហឿន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តប៉ៃលិន ដែលជាប្រភេទដីមានកម្មសិទ្ធិស្របច្បាប់។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងទំបន់នោះប្រាប់ឲ្យដឹងថាដីដែលគេកំពុងជីកកកាយធ្វើអាជីវកម្មពីមុនជាដីភ្នំ ហើយត្រូវបានអ្នកមានអំណាចឃុបឃិតគ្នាយកធ្វើជាដី កម្មសិទ្ធិ។ដីនៅតំបន់នោះប្រសិនប្រជាពលរដ្ឋនាំគ្នាទៅធ្វើប្លង់គឺគេមិនធ្វើឲ្យទេបើសិនអ្នកមាន អំណាចនិងមានទ្រព្យធនធ្វើគឺគេធ្វើឲ្យ។

ចំណែក លោក អ៊ី ហឿន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិនបានបំភ្លឺឲ្យដឹងថា ដី កំពុងធ្វើអាជីវកម្មមិនមែនដីភ្នំទេគឺជាដីរបស់លោកដែលមានប័ណ្ណកាន់កម្មសិទ្ធិស្របច្បាប់  ក៏ប៉ុន្តែបន្ទាប់មកលោកបែរជាឆ្លើយតបវិញថាមិនមែនដីរបស់លោកនោះទេជាដីឈ្មោះ ឡោ សន ទៅវិញដោយលោកបង្វែរទៅសួរលោកឡោសនវិញ។ការឆ្លើយបំភ្លឺរបស់លោកប្រធាន មន្ទីររ៉ែនិងថាមពលខេត្តប៉ៃលិនមានភាពមិនច្បាស់លាស់បែបនេះត្រូវគេដាក់ការសង្ស័យថាអាចនិងមានអ្វីអាថ៌កំបាំងនៅពីក្រោយនៃការធ្វើអាជីវកម្មដីភ្នំនៅចំណុចភូមិផ្សារព្រំសង្កាត់ ស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលមាន ឈ្មួញ ឈ្មោះ សេង គីម កំពុងតែធ្វើសកម្មភាពនោះ។

ពាក់ព័ន្ធនិងបញ្ហានេះដែរលោក កង ថេង មេឃុំស្ទឹងកាច់ប្រាប់ឲ្យដឹងថា លោក ពិបាក និងនិយាយប្រាប់ណាស់ខ្លាចនិយាយទៅវាខុសពីព្រោះលោកឈឺក្បាលណាស់ នៅពេលសួរ បញ្ហានេះ លោកបង្វែរឲ្យទៅសួរប្រធានមន្ទីររ៉ែនិងថាមពលខេត្តវិញ។

សូមបញ្ជាក់ថា នៅខេត្តប៉ៃលិននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបាន ប្រជា ពលរដ្ឋប្រាប់ឲ្យដឹងថា មានការធ្វើអាជីវកម្មដីភ្នំយ៉ាងគគ្រឹកគ្រេងគ្មានការទប់ស្កាត់នោះឡើយ ។ អាជីវកម្មនោះដែរអាជ្ញាធរដែនដីតែងលើកឡើងយកលេសប្រើប្រាស់រូបភាពពីដីភ្នំទៅជាដីទួល សកម្មភាពនោះត្រូវគេនិយាយថា ឈ្មួញបានជីកកកាយដីភ្នំរាបស្មើ ហើយក៏ធ្វើការកាន់ កាប់ដីភ្នំនោះតែម្តង ៕វិច្ឆិកា

1

2

3

4

6

...

7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print