.
ភ្នំពេញ៖ ក្នុងថ្ងៃភ្ជុំបិណ្ឌ ថ្ងៃ១៥ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងលោកស្រី ធុល ឡារី ព្រមជាមួយក្រុមគ្រួសារសាច់ញាតិ បានអញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ជាមួយពុទ្ធបរិស័ទជិតឆ្ងាយ នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ និងវត្តនន្ទមុនី ស្ថិតនៅក្នុងខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកនិងលោកស្រី បាននាំយកនូវគ្រឿងសក្ការៈបូជា មានទៀន ធូប ផ្កាភ្ញី សម្រាប់បូជាចំពោះព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងបាននាំយកនូវចតុបច្ច័យ បច្ច័យទេយ្យទាន គ្រឿងឧបភោគ បរិភោគ ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនចំពោះបុព្វការីជនញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាល៕
...
ដោយ៖ សិលា