កម្ពុជាអាចនាំចេញថ្នាំជក់ ទៅកាន់ប្រទេស៥ គឺមានបរិមាណសរុប៥.៣៧៦តោន

ចែករំលែក៖

ភ្នំពេញ៖ គិតពីដើមឆ្នាំមកទល់ត្រឹមថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានប្រកាសថា កម្ពុជាអាចនាំចេញថ្នាំជកទៅកាន់ប្រទេសចំនួន៥ ប្រទេស ។ លោក វេង សាខុន បានផ្សព្វផ្សាយនូវរបាយការណ៍មួយ ដោយបានបញ្ជាក់ថា នៅក្នុងអំឡុងពេលនេះ ផលិតផលថ្នាំជក់ដែលកម្ពុជាអាចនាំចេញគឺមានបរិមាណសរុប៥.៣៧៦តោន ។ នេះបើយោងតាមរបាយការណ៍ទទួលបាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។

ប្រភពដដែលបានបន្តថា ប្រទេសដែលជាគោលដៅនាំចេញនៃផលិតផលពីដំណាំថ្នាំជក់របស់កម្ពុជាគឺរួមមាន ប្រទេស វៀតណាម ក្រិក បែលហ្សិក ឥណ្ឌូនេស៊ី និង ហុងហ្គារី ។

ដំណាំថ្នាំជក់កន្លងមកគឺជាដំណាំកសិឧស្សាហកម្មមួយរបស់ប្រទេសកម្ពុជា ប៉ុន្តែនៅពេលនេះវាជាប្រភេទ ដំណាំដែលអាចនឹងមានការរិតត្បិតដោយសារតែប្រទេសជាច្រើនមានការរិតត្បិតលើការប្រើប្រាស់ថ្នាំជក់ និង បារី ដោយសារតែបញ្ហាសុខភាព ។

ដំណាំនេះត្រូវបានគេដឹងថា អាចមានសក្តានុពលដាំដុះនៅតាមបណ្តោយដងទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ដែលជាដីសំបូរទៅដោយល្បាប់៕

...

ប្រភព ៖ AKP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print