ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបង្រ្កាប
រឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ដូចជា៖ ផលិតផលសុីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណ៥០០តោន។ នេះបើតាមការថ្លែងក្នុងសន្និសីទកាសែតឱ្យដឹងពីនាយឧត្តមសេនីយ៍ មៀច សុផាន់ណា។
សូមបញ្ជាក់ថា៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ហៅកាត់ថា គ.ប.ផ.ក បានធ្វើសន្និសីទសារព័ត៌មានស្តីពី ការចុះបង្រ្កាប និងរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ដូចជា: ផលិតផលសុីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណ៥០០តោន កាលពី២ថ្ងៃមុននេះ។
នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជាក់ថា ទោសទណ្ឌនៃការប្រព្រឹត្តបទល្មេីសអាចជាការផាកពិន័យ ឬជាប់ពន្ធនាគាររយៈពេលខ្លី ឬរយៈពេលវេងរហូតពី២ឆ្នាំ ទៅ៥ឆ្នាំ និងពី៥ឆ្នាំទៅ១០ឆ្នាំ។ ឯកឧត្តម បន្ថែមថា មួយរយៈចុងក្រោយនេះគឺមានការបង្ហាញមុខទំនិញច្រើនតាមអនឡាញ ដូចនេះ គ.ប.ផ.ក មានការងាយស្រួលក្នុងការរកអត្តសញ្ញាណ និងបង្ក្រាប។ ពីមុនមានច្រើនដែរ ប៉ុន្ដែមិនមានលក់តាមអនឡាញ ដូចនេះ គ.ប.ផ.ក ពិបាកក្នុងការស្វែងរកប្រភពបង្ក្រាប»៕
ដោយ៖ សិលា