រូបមន្តវិធីធ្វើខត្រី មើលទៅទំនងឆ្ងាញ់ ស្រក់ទឹកមាត់ទៅហើយ

ចែករំលែក៖

ភ្នំពេញ៖ សូមបញ្ជាក់ថា៖ រូបមន្តវិធីធ្វើខត្រី គ្រឿងផ្សំ៖ ត្រីរ៉ស់ កន្លះគីឡូ,ម្រេចបុក ១ស្លាបព្រាបាយ,ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ,ម្សៅស៊ុប កន្លះស្លាបព្រាបាយ,ប្រេងឆា ២ស្លាបព្រាបាយ,ស្ករត្នោត ២ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ,អំបិល កន្លះស្លាបព្រាបាយ។
ចំពោះវិធីធ្វើ៖ ១.ត្រីធ្វើហើយកលាងទឹកឲ្យស្អាត រួចហាន់ជាកង់ល្មម(តាមចំណូលចិត្ត) ទុកមួយអន្លើ។ ២.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ រួចដាក់ស្ករត្នោតចូលកូរឲ្យចេញជើងអង្ក្រង ហើយដាក់ត្រីចូល ដាក់ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅស៊ុប អំបិល ម្រេច និងទឹកបន្តិចរម្ងាស់ទុកចោលប្រហែលព១០-១៥នាទី ឆ្អិនហើយជាស្រេច (ជាធម្មតាខត្រីគេមិនត្រូវការទឹកច្រើនទេ)។ បន្ថែមជាមួយស្វាយខ្ចីសាប់កាន់តែឆ្ងាញ់៕

...

ប្រភព៖ អ៊ាង សុផល្លែត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print