លោក គួច ចំរើន ចុះផ្ទាល់អន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅល្ងាចថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកំលាំង ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់មួយចំនួន ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងស្រុកព្រៃនប់ ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង១៦:០០នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជ អាវុធហត្ថខេត្តព្រះសីហនុ សហការនឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះជួយសង្រ្គោះប្រជាពលរដ្ឋដល់លំនៅដ្ឋាន ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ទៅរកទីទួលមានសុវត្ថិភាព មានចំនួន០២ភូមិ៖ ភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម និងភូមិចុងអូរ ឃុំសំរ៉រុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ២១គ្រួសារ ស្មើនឹង ៨១នាក់ ក្នុងនោះស្រី ចំនួន ៤២នាក់ ក្មេង ចំនួន ២៥នាក់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print