សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោកនាយករដ្ឋមន្ត្រីជប៉ុនថ្មី

ចែករំលែក៖

ភ្នំពេញ៖ សម្តេតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារអបអរសាទរលោក ស៊ូហ្គា យ៉ូស៉ីដេ ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជប៉ុន។ ក្នុងនោះសម្តេចមានប្រសាសន៍ថា៖ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំមានសេចក្តីសោមនស្សរីករាយសូមសម្តែង ការអបអរសាទរយ៉ាងកក់ក្តៅបំផុត ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មី របស់ជប៉ុន បន្ទាប់ពីទទួលបានជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជាប្រធានដឹកនាំ គណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីថ្ងៃទី១៤ កញ្ញា ២០២០។
ជ័យជំនះយ៉ាងត្រចះត្រចង់នេះ បានឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងមុតមាំរបស់សមាជិកគណបក្ស LDP ក៏ដូចជាទំនុកចិត្តរបស់ប្រជាជនជប៉ុនចំពោះទស្សនៈវិស័យគោលនយោបាយ និងភាពជាអ្នក ដឹកនាំរបស់ឯកឧត្តម ក្នុងការជំនះឱ្យបាននូវវិបត្តិកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជា ការធានាឱ្យបាននូវអនាគតរបស់ប្រទេសជប៉ុនប្រកបដោយសន្តិភាព និងវិបុលភាព។

ខ្ញុំត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ក្នុងគោលបំណងបន្តពង្រឹង និងលើក កម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិជិតស្និទ្ធរវាងកម្ពុជា និងជប៉ុនបន្ថែមទៀត ដើម្បីផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ និងសូមជូនពរ ឯកឧត្តម សូម ប្រកបដោយសុខភាពល្អបរិបូរណ៍ និងទទួលជោគជ័យនូវរាល់គ្រប់ភារកិច្ចដ៏ឧត្តុងឧត្តម៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print