កីឡាវាយកូនបាល់លើតុពិភពលោកគ្រោងរៀបចំកិច្ចប្រជុំចុងក្រោយថ្ងៃទី២៨ កញ្ញាខាងមុខដើម្បីត្រៀមរៀបចំការប្រកួត

ចែករំលែក៖

សហព័ន្ធកីឡាវាយកូនបាល់លើតុពិភពលោក (WTT) បានរៀបចំសន្និសីទតាមវីដេអូមួយដើម្បីជូនដំណឹងដល់សមាគមជាសមាជិក ITTF ទាំងអស់អំពីការធ្វើបច្ចុប្បន្នភាពចុងក្រោយមុនពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ITTF (AGM) ដែលគ្រោងធ្វើនៅថ្ងៃទី ២៨ ខែកញ្ញាខាងមុខ

នៅក្នុងសុន្ទរកថាបើករបស់ប្រធានក្រុមប្រឹក្សា WTT លោក LiuGuoliang ដែលជាប្រធានសមាគមកីឡាវាយកូនបាល់ ចិនផងដែរនោះបានមានប្រសាសន៍ថា ជាមួយនឹងកីឡាវាយកូនបាល់លើតុពិភពលោកយើងកំពុងធ្វើការឆ្ពោះទៅរកជំហានបន្ទាប់គឺបង្កើត កីឡាវាយកូនបាល់លើតុថ្មីឱ្យក្លាយជាលក្ខណៈសម្បត្តិកីឡាដ៏ធំបំផុតរបស់ពិភពលោក

លោកបានបន្តថា​ កីឡាវាយកូនបាល់លើតុពិភពលោកបានកើតមកតាមពេលវេលាដែលត្រូវការ ហើយអាចព្យាករណ៍បានថានេះគឺជាឱកាសដ៏ល្អឥតខ្ចោះក្នុងការបង្កើតនូវតម្លៃដ៏អស្ចារ្យសម្រាប់កីឡាមួយនេះហើយដើម្បីបង្ហាញពីតម្លៃពិតរបស់កីឡាករកំពូលៗ និងអ្នកគាំទ្រ” ។

លោក Liu Guoliang ក៏បានសន្យាថានឹងរៀបចំព្រឹត្តិការណ៍ WTT នៅទូទាំងពិភពលោក និងខិតខំដើម្បីទាញយកទីផ្សារដែលមានសក្តានុពល ខណៈពេលដែលនៅតែប្តេជ្ញាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ WTT នៅលើទ្វីបទាំងអស់។ លោកអះអាងថា នឹងរកវិធីយ៉ាងសកម្មដើម្បីអភិវឌ្ឍទីផ្សារពិភពលោកបង្កើតការិយាល័យនៅតាមបណ្តាប្រទេស និងតំបន់ផ្សេងៗ ដើម្បីស្វែងរកឱកាសធុរកិច្ចបន្ថែមនិងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលសម្រាប់នាពេលអនាគត។

WTT ត្រូវបានបង្កើតឡើងដោយ ITTF នៅខែសីហា ឆ្នាំ២០១៩ ក្នុងគោលបំណងធ្វើទំនើបកម្មសកម្មភាពអាជីវកម្មពាណិជ្ជកម្មរបស់ខ្លួន និងជួយកីឡាវាយកូនបាល់លើតុឲ្យប្រកួតប្រជែងជាមួយនឹងកីឡាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើពិភពលោក ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print