សភាអាមេរិកជិតអនុម័តលក់អាវុធមានតម្លៃដល់ទៅជាង​៧ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់​

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ​បានប្រកាសពីគម្រោង លក់អាវុធឱ្យកោះតៃវ៉ាន់មានតម្លៃដល់ទៅ​៧ពាន់លានដុល្លារ​ នៅសប្តាហ៍ក្រោយ ។ នេះជាកិច្ចព្រមព្រៀងលក់អាវុធលំដាប់ទីពីរ ដល់កោះតៃវ៉ាន់​។
សារព័ត៌មាន​Sputnikបានផ្សាយថា កិច្ចព្រមព្រៀងខាងលើ នឹងផ្តល់ឲ្យ កោះតៃវ៉ាន់នូវមីស៊ីលការពារ​និងវាយលុករយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើក។
ចំណែកសារព័ត៌មាន Wall Street Journal បានផ្សាយថា ​អាវុធដែលអាមេរិកលក់ឲ្យកោះតៃវ៉ាន់រួមមាន យន្តហោះគ្មានមនុស្សបើក ប្រភេទ MQ-9B Reaper មានតម្លៃ​៤០០លានដុល្លារ និងសម្ភារៈពាក់ព័ន្ធ។ ក្រៅពីនេះគឺ មីស៊ីល​ការពារ AGM-84H / K SLAM-ER ដែលអាចវាយប្រហារពីដីគោករយៈចម្ងាយឆ្ងាយ និងមីស៊ីលប្រឆាំងនាវាមុជទឹកប្រភេទ​Harpoon។
តាមសារព័ត៌មាន New York Times បានផ្សាយថា អាវុធដែលអាមេរិកលក់ឲ្យកោះតៃវ៉ាន់ គឺស្ថិតនៅឆ្ងាយពីប្រព័ន្ធការពារដែនអាកាសរបស់ចិន ។ ទាំងនោះមានន័យថា មីស៊ីលអាមេរិកលក់ឲ្យកោះតៃវ៉ាន់សម្រាប់វាយប្រហារទៅលើចិនដីគោកពេលមានសង្គ្រាមកើតឡើង​។
កាលពីខែសីហា កន្លងមកទីក្រុងវ៉ាស៊ីនតោន បានបញ្ចប់កិច្ចព្រមព្រៀងផ្តល់យន្តហោះចម្បាំង ៩០គ្រឿងប្រភេទF-16V “Viper”ឲ្យកោះតៃវ៉ាន់ មានតម្លៃ​៨ពាន់លានដុល្លារ​។ ការលក់អាវុធឲ្យទៅកោះតៃវ៉ាន់របស់អាមេរិក និឹងធ្វើឲ្យស្ថានភាពទំនាក់ទំនងរវាងអាមេរិកនឹងចិនកាន់តែតានតឹងថែមទៀត។ តាំងពីដើមមកទីក្រុងប៉េកាំងស្នើអាមេរិកឈប់លូកដៃកិច្ចការផ្ទៃក្នុងរបស់ចិន ក្នុងនោះមានកោះតៃវ៉ាន់ដែលជាផ្នែកមួយនៃទឹកដីចិនមិនអាចកាត់ផ្តាច់បាន។ មិនតែប៉ុណ្ណោះចិនព្រមានថានឹងប្រើកម្លាំងយោធាប្រសិនបើតៃវ៉ាន់ប្រកាសឯករាជ្យ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print