តារាល្បីហ្វីលីពីន៖ នាង ម៉ារីម៉ា និងស្វាមី បង្ហោះរូបភាពក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាម យ៉ាងផ្អែមល្ហែមដូចកម្លោះក្រមុំ

ចែករំលែក៖

អន្តរជាតិ៖ គូស្វាមីភរិយារវាងលោក DingDong និង Marian Rivera ហៅក្រៅ ម៉ារីម៉ា ក្រៅពីជាប់ឈ្មោះជា គ្រួសារមានមុខមាត់ស្អាតប្រចាំប្រទេសហ្វីលីពីនហើយ ត្រូវបានហ្វេនៗក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាម បានចាប់អារម្មណ៍ជានិច្ចជាមួយសកម្មភាពផ្អែមល្ហែមរបស់ពួកគេ និងពោរពេញដោយសុភមង្គលក្នុងគ្រួសារ។

ជាក់ស្ដែង កាលពីថ្មីៗនេះ គូស្វាមីភរិយាដ៏ល្បីប្រចាំប្រទេសហ្វីលីពីនមួយគូនេះ បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រទាំងអស់សាជាថ្មី តាមរយៈកម្រងរូបភាពជាច្រើនសន្លឹក បង្ហោះក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាមផ្ទាល់តែម្ដង។ក្នុងនោះដែរ តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះដែរ ម៉ារីម៉ា និងស្វាមី បានបង្អួតកាយវិការឱបគ្នាយ៉ាងផ្អែមល្ហែមក្នុងអាងទឹក មិនខ្វល់ក្រសែភ្នែកអ្នកដ៏ទៃសោះ។ ជាពិសេស ពួកគេ បានបង្ហាញស្នាមញញឹមពោរពេញដោយភាពរីករាយចំពោះគ្នា ក្នុងសម្លៀកបំពាក់ប៊ីគីនី បង្ហាញរាងយ៉ាងស៊ិចស៊ី មើលទៅដូចកម្លោះក្រមុំថែមទៀតផង មើលទៅមានក្ដីសុខជំនួសតែម្ដង។

បន្ទាប់ពីបានឃើញរូបថតទាំងនោះហើយ បានធ្វើឲ្យហ្វេនៗទាំងអស់ ជាពិសេសអ្នកSingle ឃើញហើយលួចច្រណែន និងប្រាថ្នាជីវិតគូដូចតារាប្រុសស្រីនេះ គ្រប់គ្នា៕

សូមទស្សនារូបភាពផ្អែមល្ហែមរបស់តារាទាំង២ដូចខាងក្រោម៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print