របួសធ្ងន់ទាំង៣នាក់ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនៅក្រុងតាខ្មៅ

ចែករំលែក៖

  1. ខេត្តកណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ទាំង៣នាក់ ម៉ូតូបុកម៉ូតូនៅក្រុងតាខ្មៅកើតហេតុ នៅថ្ងៃទី០៩.០២.២០១៦ វេលាម៉ោង១៩:០០នាទី ត្រង់ចំណុចខាងកើតរោងមាស៉ីុនកិនស្រូវហេង សម្បត្តិ​ ផ្លូវជាតិលេខ២ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
    បង្កដោយម៉ូតូម៉ាកHONDA Dream ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1BQ-6955
    (មាន​កញ្ចក់​តែគ្មានមួកការពារ) អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(រងរបួសធ្ងន់)។ កើតហេតុខាងលើ ភាគីម៉ូតូបង្ក បើកបរក្នុងទិសដៅពីលិចមកកើតមកដល់ចំណុចខាងលើក៏បានបុកម៉ូតូម៉ាកWave S ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល1S-3385​ អ្នកបើកបរឈ្មោះម៉ង់ ភេទប្រុស អាយុ ប្រហែល៣៣ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីកើតទៅលិច បណ្តាលអោយអ្នកបើកបរម៉ូតូHonda Dream នឹងអ្នករួមដំណើរពីក្រោយ០២នាក់ទៀត(មិនទាន់ស្គាល់អត្តសញ្ញាណ)រងរបួសធ្ងន់ទាំងបីត្រូវបានរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យ ជំនះ។ ចំណែកអ្នកបើកបរម៉ូតូWave Sរងរបួសធ្ងន់នឹងអ្នករួមដំណើរពីក្រោយម្នាក់ទៀត(មិនទាន់ស្គាល់អត្តសញ្ញាណ)ភេទស្រី រងរបួសស្រាលត្រូវបានរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តដឹកយកទៅសង្គ្រោះនៅគ្លីនិកចាក់អង្រែក្រោម។ រីឯមធ្យោបាយទាំង០២ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅបណ្តោះអាសន្នដើម្បីចាត់ការ​តាមនិតិវិធី។
  2. image image image image image


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print