អ្នកទេសចរណ៍មកលេងនៅខេត្តកំពង់ឆ្នាំង ជាង៨ម៉ឺននាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ អ្នកទេសចរណ៍ប្រមាណជាង៨ម៉ឺនាក់ បានចូលមកលេងនៅតាមរមណីយដ្ឋាននានានក្នុងខេត្តកំពង់ឆ្នាំង ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ នេះបើតាមការបញ្ជាក់របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បាននៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ។
លោកសេង សាលីប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានប្រាប់ឲ្យដឹងថា រយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ជាថ្ងៃបុណ្យភ្ជុំបិណ្ឌ មានប្រជាពលរដ្ឋមកពីគ្រ់បទិសទី បានចូលមកលេងខេត្តកំពង់ឆ្នាំង តាមរមណីយដ្ឋានទេសចរ ណ៍ចំនួន១៨កន្លែងទូទាំងខេត្ត មានចំនួន ៨៥ ៥៩៧នាក់ ដែលចំនួនភ្ញៀវទេសចរ ណ៍មកលេងនេះមានចំនួនកើនឡើងរហូតដល់ ជិត១ម៉ឺននាក់ ស្មើ៣១,១៧ភាគរយ ។
លោកសេង សាលីប្រធានមន្ទីរទេសចរណ៍បានឲ្យដឹងទៀតថា នៅក្នុងរមនីយដ្ឋានទាំង១៨កន្លែងនេះ ភ្ញៀវទេសចរណ៍ដែលមកលេងច្រើនជាងគេគឺ រមនីយដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតនៅឃុំជៀប ស្រុកទឹកផុស រមនីយដ្ឋានទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស និង រមនីយដ្ឋានទំនប់គង្គា ។ កត្តាដែលជម្រុញឲ្យភ្ញៀវទេសចរណ៍សម្រុកមកលេងតាមរមនីយដ្ឋានទាំង១៨កន្លែងនេះ មួលហេតុដោយសារតែ នៅតំបន់គោលដៅទេសចរណ៍ទាំងមានផ្លូវគមនាគមន៍ទៅដល់ទីតាំងតំបន់ទេសចរណ៍ , មានសន្តិសុខសុវត្ថិភាពល្អប្រសើរ និង ផ្តល់សេវាកម្មទេសចរណ៍បានល្អ ពីសហគមន៍ទេសចរណ៍នីមួយៗ ។ កត្តាដែលសំខាន់បំផុតនោះគឺដោយសារការរៀបចំរបស់ខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម ឈួរ ច័ន្ទឌឿន ជាអភិបាលខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍន៍ពីប្រជុំជនដល់ជនបទ ។
លោកសេង សាលី បានមានប្រសាសន៍ទៀតថា បើទោះបីជារយៈពេលបីថ្ងៃនេះ មានភ្ញៀវទេសចរណ៍មកលេងច្រើននោះ ប៉ុន្តែសន្តិសុខ សុវត្ថិភាព នៃការធ្វើដំណើររបស់ បងប្អូនអ្នកទេសចរណ៍គឺធានាបានយ៉ាងល្អ ពុំមានអ្វីកើតឡើងនោះទេ នេះក៍ដោយសារការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានគ្រប់តំបន់គោលដៅទេសចរណ៍ទាំងអស់ បានរៀបចំផែនការការពារសុវត្ថិភាពគ្រប់ទិសទីដោយមានកិច្ចសហការល្អក្នុងការពារសន្តិសុខសុវត្ថិភាពភ្ញៀវទេសចរណ៍ ៕ ដោយ៖ ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print