លោកត្រាំ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថ្មីជប៉ុនស្តីពីបញ្ហាឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក

ចែករំលែក៖

អន្តរជាតិ៖នាយករដ្ឋមន្ត្រីថ្មីជប៉ុន​លោកYoshihide Suga និង​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​​បានជួបពិភាក្សា​គ្នាតាមទូរស័ព្ទស្តីពីទំនាក់ទំនងទ្វេភាគី ​ការរឹតបន្តឹងចំណងមិត្តភាព ក៏ដូចជាបញ្ហាឥណ្ឌា និងសមុទ្រប៉ាស៊ីហ្វិក​។
សារព័ត៌មាន Japan Today បានផ្សាយថា នាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកYoshihide Suga កាលពីថ្ងៃទី​២០ខែកញ្ញា​បានជួបពិភាក្សាជាមួយប្រធានាធិបតីដូណាល់ ត្រាំ ក្នុងរយៈពេល ២៥នាទី​។
នៅក្នុងសេចក្តីប្រកាសរបស់សេតវិមានអាមេរិក បានបញ្ជាក់ថា​«មេដឹកនាំប្រទេសទាំងពីរ​បានពិភាក្សាគ្នាស្តីពីចក្ខុវិស័យនៅមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក​ ពិសេសគឺសេរីភាពចរាចរណ៍។ ក្រៅពីនេះមេដឹកនាំទាំងពីរក៏បានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចផងដែរ »។
ទន្ទឹមនឹងនោះ លោក Suga បានប្រកាសនៅក្នុងសន្និសីទកាសែត ក្រោយកិច្ចពិភាក្សាតាមទូរស័ព្ទថា​ ប្រទេសទាំងពីរ​បានសន្យាសហការគ្នា​ទប់ស្កាត់ការឆ្លងកូវីដ-១៩​ ក៏ដូចជា​កម្មវិធីបរមាណូ​របស់កូរ៉េខាងជើង​។
នាយករដ្ឋមន្ត្រី Suga បានបញ្ជាក់ថា​« ខ្ញុំសូមបញ្ជាក់ទៅកាន់មេដឹកនាំអាមេរិកថា សម្ពន្ធមិត្តអាមេរិកនិង​ជប៉ុន គឺជាមូលដ្ឋានគ្រឹះ​នៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក​»។
សារព័ត៌មាន Japan Todayបានផ្សាយថា ​ទីប្រឹក្សាសន្តិសុខជាតិ​ជប៉ុន លោក Shigeru Kitamura នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន​នៅសប្តាហ៍ក្រោយ ដើម្បីជួបពិភាក្សាជាមួយសមភាគីអាមេរិក លោក​Robert O’Brien ស្តីពីបញ្ហាសន្តិសុខ៕ដោយ៖ធី រីណា

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print