បុរសម្នាក់ស៊ីឈ្នូលធ្វើរថយន្តត្រូវចរន្តភ្លើង ឆក់ស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គួរឲ្យសង្វេកបុរសម្នាក់ ជាងធ្វើរថយន្តត្រូវ ចរន្តអគ្គីសនីឆក់ រងរបួសធ្ងន់ បន្ទាប់ពី បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក៌ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិផ្លូវសៀម ឃុំគយមែង ស្រុកមង្គលបូរី ។
លោកស៊ិន ណារ៉ាក់ អធិការនគរ បាលស្រុកមង្គលបូរី ប្រាប់ថា ជនរងគ្រោះឈ្មោះ នាង ណយ ភេទប្រុសអាយុ ៣០ ឆ្នាំនៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គល បូរី ខេត្តមុខរបជាងរថយន្ត។
លោក បញ្ជាក់ថាមុនពេល កើតហេតុជនរងគ្រោះ បានមកស៊ីឈ្នួល ធ្វលរថយន្តឲ្យឈ្មោះ ជៀង តឿន ភេទប្រុសអាយុ ៤១ ឆ្នាំ នៅភូមិផ្លូវសៀម កើតហេតុ។លោកបន្ថែមថាបន្ទាប់ពីជួសជុលរថយម្តរួចជនរងគ្រោះបានដើរទៅដក ឌុយភ្លើង ក៏ឆ្លងចរន្តអគ្គីសនី ឆក់ជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ ហើយត្រូវបានសាច់ញ្ញាតិដឹក ទៅសង្រ្គោះភ្លាមៗ តែជាអកុសលពេល ដឹកដល់មន្ទីរពេទ្យ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតតែម្ដង។ សពជនរងគ្រោះត្រូវបាន ប្រគល់ជូនក្រុម គ្រួសារចាត់ចែងធ្វើ បុណ្យតាមប្រពៃណីនៅភូមិរបស់ក្រុមគ្រួសារ៕ ដោយ៖ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print