មានជំងឺរ៉ាំរ៉ៃព្យាបាលមិនធូរស្បើយនិងមិនចង់ឱ្យលំបាកដល់កូនៗដាច់ចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិនិងក្រុមគ្រួសារព្រមទាំងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗឱ្យចុះមកពិនិត្យសព ខណៈដែលប្រទះឃើញស្ត្រីចំណាស់ម្នាក់ចងកនឹងដំបូលបន្ទប់ទឹកដែលនៅខាងកើតផ្ទះចម្ងាយ៥ម៉ែត្រកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ស្ថិតក្នុងភូមិបិទទឹង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែកខេត្តស្វាយរៀង ដែលកូនៗសង្ស័យថាម្តាយដាច់ចិត្តធ្វើអត្តឃាតនេះព្រោះតែតូចចិត្តមានជំងឺរ៉ាំរ៉ៃព្យាបាលមិនធូរស្រាល។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះភឹម ពុំ អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិបិទទឹង ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក។

ប្រភពបន្តថា ក្រោយពីទទួលសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិភ្លាមសមត្ថកិច្ចបានចុះទៅដល់ក្នុងភូមិ ហើយបើតាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិង គ្រូពេទ្យបង្អែកស្រុកគឺជនរងគ្រោះបានយកខ្សែនីឡុងពណ៌សចងកជាប់និឹង
ផ្លានដំបូលបន្ទប់ទឹកដែលនៅខាងកើតផ្ទះចម្ងាយ៥ម៉ែត្រប្រាកដមែន មិនមានស្លាមស្នាមអ្វីសំគាល់ជារឿងឃាដកម្មនោះទេ។

តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាម្ដាយគឺមានជម្ងឺប្រចាំកាយយូឆ្នាំរហូតដល់រ៉ាំរ៉ៃខណៈទៅព្យាបាលនៅមន្ទីពេទ្យនិងផឹកថ្នាំសង្កូវប៉ុន្តែមិនធូស្រាលសោះស្រាប់តែនៅព្រឹកកើតហេតុប្រទះឃើញម្ដាយចងករក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

សពត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print