បោះឆ្នោតអាមេរិក​៖ លោកបៃឌិន​មានសង្ឃឹមទទួលបានជ័យជម្នះខ្ពស់

ចែករំលែក៖

តាមការស្ទង់មតិ​ថ្មីបំផុតរបស់បណ្តាញព័ត៌មាន ABC News និង Washington Post បានបង្ហាញឲ្យឃើញថា ចំនួនពលរដ្ឋគាំទ្រ​បេក្ខភាព ចូ បៃឌិន ខ្ពស់ជាង ប្រធានាធិបតីដូណាល់ ត្រាំ​។
តាមលទ្ធផលស្ទង់មតិ​នៅរដ្ឋ​ Minnesota របស់បណ្តាញព័ត៌មានទាំងពីរខាងលើបង្ហាញឲ្យឃើញថា បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យលោក បៃឌិន ទទួលបានការគាំទ្រដល់ទៅ​៥៧ភាគរយ ។ ចំណែកប្រធានាធិបតី​ដូណាល់ ត្រាំវិញទទួលបានតែ ៤១ភាគរយប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ បណ្តាញព័ត៌មាន២ផ្សេងទៀត គឺ​CBS និងNew York Times ក៏បានស្ទង់មតិដាច់ដោយឡែក ហើយលទ្ធផល គឺលោកបៃឌិនទទួលបានការគាំទ្រខ្ពស់ជាង​ដល់ទៅ ៩ភាគរយ។
នៅក្នុងរដ្ឋ​Minnesota ការបោះឆ្នោតកាលពីឆ្នាំ​២០១៦ លោកត្រាំបានចាញ់គណបក្សប្រជាធិបតេយ្យ របស់បេក្ខភាពហ៊ីលឡារី គ្លីនតុនប្រកៀកប្រកិតគ្នា គឺចាញ់តែ​១,៥ភាគរយប៉ុណ្ណោះ។
នៅក្នុងរដ្ឋផ្សេងទៀត ដូចជា Georgia, Iowa, Ohio​ និង Texas បើទោះបីមិនទាន់ស្ទង់មតិ ប៉ុន្តែការគាំទ្រពីពលរដ្ឋនៅក្នុងបណ្តារដ្ឋនោះមិនមានការធ្លាក់ចុះនោះឡើយ។ ប៉ុន្តែការបោះឆ្នោតនៅរយៈពេលជាង​១ខែទៀត​នេះ គឺនៅថ្ងៃទី​៣ខែវិច្ឆិកា ក្នុងរយៈពេលនេះលោកត្រាំ កំពុងតែស្វែងរក ចំណុចខ្លាំងរបស់លោកដើម្បីអូសទាញអ្នកគាំទ្ររូបលោកឱ្យដូចកាលពីឆ្នាំ​២០១៦ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print