សមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ក្របួចជនសង្ស័យ២នាក់​ក្រោយឆក់យកទូរស័ព្ទដៃពីបុរសម្នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់​ជាប់ពាក់ព័ន្ធ​នឹងករណីឆក់យកទូរស័ព្ទដៃ​ពីជនរងគ្រោះម្នាក់ត្រូវកម្លាំងនគរបាល
ប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣​ ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួន​បាននៅវេលាម៉ោង៨ និង០០នាទីព្រឹកថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅត្រង់ចំណុចផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣​ បានឲ្យដឹងថា​ កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះអុឹម ម៉ាលី ហៅ ម៉ាប់ បានហៅឡំប្រឺតារបស់ជនរងគ្រោះឈ្មោះ សេង មុត្តា ភេទប្រុស អាយុ២៦ ឆ្នាំ ជិះពីចំណុចស្តុបសេះស ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទៅកាន់ម្ដុំផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ពេលមកដល់ចំណុចកើតហេតុជនសង្ស័យឈ្មោះ អុឹម ម៉ាលី បានឱ្យជនរងគ្រោះឈប់ឡំប្រឺតា ហើយបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone 8 plus(អ៊េក ផ្លើស) ពណ៌ទឹកមាស រួចរត់គេចខ្លួនយកទូរស័ព្ទដែលឆក់បាននោះទៅឲ្យបក្ខពួកម្នាក់ទៀត ឈ្មោះ សំ រ៉ា ហៅ ម៉ៅ ដើម្បីយកទៅលក់។

​ លុះសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះនៅវេលាម៉ោង៨ និង០០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី៣ បានចុះស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់ ទី១-ឈ្មោះ អុឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ទី២-ឈ្មោះ សំ រ៉ា ហៅ ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) នៅចំណុចផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទដៃត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញហើយ។

​ បច្ចុប្បន្ននេះ​ ជនសង្ស័យទាំងពីរកំពុងសាកសួរនៅទីស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ចាត់ការបន្តតាមនីតិវិធី៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print