ព្រះសង្ឃមួយអង្គ គង់នៅវត្តកណ្តាល​ ធ្វើអត្តឃាតយកភ្លើងដុតសម្លាប់ខ្លួនឯង មិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ខេត្តបាត់ដំបង៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយ​ ដោយព្រះសង្ឃមួយអង្គដែលគង់នៅក្នុងវត្តកណ្តាល ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ បានធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯង ដោយមិនទាន់ដឹងមូលហេតុ។

ហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង១១៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០​ នេះ​ ។

តាមការអោយដឹងពីលោកគ្រូចៅអធិការវត្តកណ្តាល ព្រះនាម កែវ សំពង់ ដែលបានឃើញហេតុការណ៍ផ្ទាល់​ មានសង្ឃដីកា​ ថា​ មុនពេលកើតហេតុព្រះគ្រូបានឃើញផ្សែងហុយយ៉ាងខ្លាំងនៅក្នុងបន្ទប់ ដោយបន្ទប់នោះបានដាក់គន្លឹះខាងក្នុង រួចក៏ស្រែកហៅគ្នាមកជួយពន្លត់ភ្លើង។

ក្រោយបើកទ្វារចូលទៅក៏ឃើញជនរងគ្រោះត្រូវភ្លើងឆេះរលាកពេញបន្ទប់ ហើយលឺសម្លេងសូត្រធម៌​ ។

ភ្លាមនោះក៏នាំគ្នាចាក់ទឹកពន្លត់ភ្លើង ប៉ុន្តែជាអកុសលជនរងគ្រោះបានសុគតបាត់ទៅហើយ​ ។ ក្រោយកើតហេតុព្រះគ្រូចៅអធិការបានទាក់ទងទៅកាន់សមត្ថកិច្ចឲ្យមកពិនិត្យផងដែរ​ ៕ ដោយ៖ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print