ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣

ចែករំលែក៖

ខេត្តកោះកុង៖ នាថ្ងៃចន្ទ ៤ ទី២១ ខែកញ្ញា ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង រៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

លោកអភិបាលរង បានលើកឡើងថា ក្នុងនាមលោកស្រីប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកោះកុង ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមជាវាគ្មិនក្នុងវគ្គផ្សព្វផ្សាយនេះ។ វគ្គផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការថ្ងៃនេះ គឺជាកាលានុវត្តភាពថ្មីមួយទៀតសម្រាប់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកោះកុង ក្នុងការពង្រីកនូវចំណេះដឹងឲ្យក្លាយទៅជាអ្នកអនុវត្តប្រកបដោយសមត្ថភាពវិជ្ជាជីវៈ នឹងបន្តធ្វើការផ្សព្វផ្សាយ និងចែករំលែកនូវបទពិសោធន៍បន្ត ទាក់ទងនិងផែនការយុទ្ធសាស្ត្រជាតិ សំដៅលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងការអនុវត្តអនុសញ្ញាឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅចម្បងគឺបម្រើផលប្រយោជន៍បងប្អូនជនពិការ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print