អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំមន្ត្រីសាលាខណ្ឌ និងសង្កាត់ ជួសជុលផ្លូវសំបុកមាន់ ក្នុងភូមិធំជើង និងភូមិធំត្បូង

ចែករំលែក៖

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណ:អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីសាលាខណ្ឌ និងសង្កាត់ពញាពន់ ចុះជួសជុលផ្លូវសំបុកមាន់ ដោយកៀរកិនបង្ហាប់ សំបុកមាន់ទំហំ៤៥ម៉ែតក្រឡា និងកាយចង្អូរចិញ្ចើមផ្លូវ កុំអោយដក់ទឹក នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ១៥១ ក្នុងភូមិធំជើង និងភូមិធំត្បូង ស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងការជួសជុលផ្លូវសំបុកមាន់នេះ អភិបាលខណ្ឌព្រែកព្នៅ បានប្រាប់ឲ្យដឹងថា ផ្លូវលេខ១៥១ក្នុងភូមិធំជើង និងភូមិធំត្បូង ពេលភ្លៀងម្តងៗមានទឹកដក់យូថ្ងៃបណ្តាលឲ្យខូចផ្លូវ ម្យាងបណ្តាលមកពីប្រជាពលរដ្ឋចាក់ដីខ្ពស់ជាងផ្លូវ ហើយបិទផ្លូវទឹកហូចូលប៊ីហ្គាទើបទឹកដក់លើផ្លូវយូដូចនេះ។ លោកបន្តថាក្រោយជួសជុលផ្លូវសំបុកមាន់ ដោយកៀរកិនបង្ហាប់ សំបុកមាន់ទំហំ៤៥ម៉ែតក្រឡា និងកាយចង្អូរចិញ្ចើមផ្លូវ កុំអោយដក់ទឹកហើយ និងមិនមានដកទឹកដូចមុនទៀតទេនោះ ផ្លូវគឺមិនខូចខាត់ដូចមុនទៀតដែរ។

លោក សុខ សម្បត្តិ  បានគូសបញ្ជាក់ថា ផ្លូវលេខ១៥១នេះមានសារៈសំខាន់ណាស់ ពីព្រោះប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មួយចំនួនក្នុងខណ្ឌព្រែកព្នៅ ក៍ដូចជាមកពីបណ្តាខណ្ឌដទៃទៀតក្នុងរាជធានីភ្នំពេញ តែងតែឆ្លងកាត់ដឹកកសិផលទៅមកតាមផ្លូវនេះជានិច្ច។ ម៉្យាងវិញទៀតផ្លូវលេខ១៥១នេះតែងតែមានក្រុមអ្នកទេសចរណ៍បរទេស ភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់ទៅលេងនៅរមណីយដ្ឋាននានា មានភ្នំរាប និងរមណីដ្ឋានភ្នំប្រសិទ្ធិផងដែរ។

ចំណែកប្រជាពលរដ្ឋដែលមានទីលំនៅអមសងខាងផ្លូវលេខ១៥១ នៅក្នុងភូមិធំជើង និងភូមិធំត្បូង មានសេក្តីត្រេកអរជាខ្លាំង ដែលអាជ្ញាធរខណ្ឌព្រែកព្នៅ ធ្វើការជួសជុលលប់ជង្ហុក និងក្រលុកសំបុកមាន់ផ្លូវ១៥១នេះឡើងវិញ ដែលផ្លូវនេះបានជួយសម្រួលដល់ការធ្វើដំណើរ និងធ្វើការងារ ប្រកបរបររបស់ពួកគាត់បានយ៉ាងច្រើន៕ ដោយ៖ ព្រែកសំរោង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print