អ្នកចាត់ការក្លិប West Ham United លោក David Moyes និងកីឡាករ២នាក់របស់ក្លិបបានធ្វើតេស្តរកឃើញជំងឺឆ្លងកូវីដ-១៩។ ក្លិបត្រូវបានជូនដំណឹងអំពីការធ្វើតេស្តវិជ្ជមាននេះ ខណៈពេលកំពុងត្រៀមសម្រាប់ការប្រកួតកម្មវិធី League Cup កាលពីថ្ងៃអង្គារជាមួយក្រុម Hull City ដែលក្រុម West Ham United បានឈ្នះ ៥-១ ។
លោក David Moyes អាយុ៥៧ឆ្នាំ, ខ្សែការពារ Issa Diop អាយុ២៣ឆ្នាំ និងខ្សែបម្រើវ័យ២៤ឆ្នាំ Josh Cullen នឹងត្រូវតម្រូវឲ្យផ្តាច់ខ្លួននៅដោយឡែកពីគេ។
សេចក្តីថ្លែងការណ៍របស់ក្លិបបានឲ្យដឹងថា “អ្នកចាត់ការទូទៅ និងកីឡាករទាំងពីរបានចាកចេញពីពហុកីឡដ្ឋានភ្លាមៗ ហើយបានវិលត្រឡប់ទៅផ្ទះវិញ។ ជំនួយការគ្រូបង្វឹកលោក Alan Irvine បានទទួលបន្ទុកក្នុងការប្រកួតជាមួយក្រុម Hull នៅឯពហុកីឡដ្ឋាន London ដែលទាំង Diop និង Cullen ត្រូវបានដកចេញពីជម្រើស១១នាក់។
លោក Irvine បាននិយាយថា “នៅម៉ោង១៨និង២០នាទីយើងបានទទួលព័ត៌មានមួយចំនួនពីគ្រូពេទ្យថាមានតេស្តវិជ្ជមានចំនួន៣ គឺអ្នកគ្រប់គ្រង និងកីឡាករទាំងពីរ។ យើងធ្លាប់មានទំនាក់ទំនងល្អដូចពេលដែលយើងស្ថិតនៅក្នុងកីឡដ្ឋានដូចគ្នា។ យើងបាននៅពហុកីឡដ្ឋានប្រហែលពីរម៉ោងមុនពេលការប្រកួតចាប់ផ្តើមការប្រកួត។ យើងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌មាននេះ ប៉ុន្តែយើងយកចិត្តទុកដាក់ជាពិសេសចំពោះពិធីសារតាំងពីដំបូងរបស់ក្រុមគ្រូពេទ្យ និងធ្វើតាមពិធីសារទាំងអស់”។
គោលការណ៍ណែនាំស្តីពីសុខភាពសាធារណៈរបស់អង់គ្លេសចែងថា អ្នកដែលមានផ្ទុកជំងឺកូវីដ-១៩ត្រូវតែនៅដាច់ដោយឡែកពីគេយ៉ាងហោចណាស់១០ថ្ងៃ មានន័យថា លោក Moyes, Diop និង Cullen នឹងមិនអាចចូលរួមហ្វឹកហាត់ ឬការប្រកួតពេលប៉ះជាមួយនឹងក្រុម Wolverhampton Wanderers នៅថ្ងៃទី២៧ ខែកញ្ញានេះទេ។ ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson បានបញ្ជាក់ពីផែនការសម្រាប់អ្នកគាំទ្រវិលត្រឡប់មកទស្សនាព្រឹត្តិការណ៍កីឡាផ្សាយផ្ទាល់នៅប្រទេសអង់គ្លេសចាប់ពីថ្ងៃទី១ ខែតុលាខាងមុខនេះតទៅ ៕
ដោយ៖ ភារៈ