ដើម្បីបញ្ជៀសវិបត្តិ shutdown សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការផ្តល់ថវិកា

ចែករំលែក៖

អន្តរជាតិ៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះថា បន្ទាប់ពីគណបក្សទាំងពីរនៅក្នុងសភាអាមេរិក និងមន្ត្រីសេតវិមាន បានចុះកិច្ចព្រមព្រៀងផ្តល់ជំនួយដល់កសិករ និងជំនួយស្បៀងអាហារសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាបនោះ សភាតំណាងរាស្ត្រអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការផ្តល់ថវិកា ដើម្បីរក្សារដ្ឋាភិបាលឲ្យដំណើរការរហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ

ជាក់ស្តែងនៅថ្ងៃអង្គារទី២២ ខែកញ្ញា ម្សិលមិញនេះ ការអនុម័តខាងលើនេះ បានធ្វើឡើងក្នុងសំឡេងគាំទ្រ ៣៥៩ ទល់នឹង៥៧ ហើយសេចក្ដីព្រាងច្បាប់នេះ បានបញ្ជូនទៅឲ្យព្រឹទ្ធសភាដើម្បីបោះឆ្នោត មុនពេល ការបិទបញ្ចប់នៃការចំណាយរបស់រដ្ឋាភិបាលនៅថ្ងៃទី៣០ខែកញ្ញាខាងមុខនេះ ដើម្បីរារាំងមិនឲ្យមានការបិទដំណើរការនៃ រដ្ឋាភិបាលសហព័ន្ធ (shutdown) មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ។

ទន្ទឹមនឹងនេះ កញ្ចប់ថវិកាសម្រាប់ភ្នាក់ងាររដ្ឋាភិបាល កិច្ចព្រមព្រៀងនេះក៏នឹងបម្រុងទុកកញ្ចប់ថវិកាចំនួន ៣០ពាន់លានដុល្លារ ទៅឲ្យនាយកដ្ឋានកសិកម្មដែលរដ្ឋបាល លោក ត្រាំ និងសមាជិកសភារំពឹងទុកផងដែរ។ ចំណែកឯ ក្រុមអ្នកប្រជាធិបតេយ្យ ទទួលបានកញ្ចប់ថវិកាប្រហែលជា ៨ពាន់លានដុល្លារ សម្រាប់កម្មវិធីផ្តល់អាហារដល់ កុមារ ដែលបានការកើនឡើងពីចំនួន ២ពាន់លានដុល្លារដាក់ស្នើដំបូងកាលពីថ្ងៃសុក្រ សប្តាហ៍មុន។

ដោយឡែកលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រ ក៏បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះបានដាក់កម្រិតនៃការប្រើប្រាស់ថវិកាដោយរារាំង មិនឲ្យទៅក្រុមហ៊ុន ចម្រាញ់ប្រេង ឬអ្នកនាំចូល ដើម្បីជួយឲ្យពួកគេបំពេញតាមស្តង់ដារប្រេងឡើងវិញ នោះឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Nancy Pelosi បានសង្កត់ធ្ងន់ ដូច្នេះថា៖ «យើងបានបង្កើនតម្លាភាពនៃការប្រើប្រាស់កញ្ចប់ថវិការបស់ (Commodity Credit Corporation (CCC) និងធ្វើឲ្យប្រាកដថាថវិកាសង្គ្រោះបន្ទាន់នឹង ទៅដល់ដៃកសិករអាមេរិក»

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកប្រជាធិបតេយ្យ បានចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាបានប្រើប្រាស់សេចក្តីព្រាងច្បាប់ស្តីកញ្ចប់ថវិកាដើម្បីកេងចំណេញ ផលប្រយោជន៍នយោបាយ។ ជាក់ស្តែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកបានប្រកាសថា១៣ពាន់លានដុល្លារពី CCC គឺដើម្បីជួយដល់តំបន់ជនបទនៅ ក្នុងយុទ្ធនាការបោះឆ្នោតមួយនៅក្នុងរដ្ឋ Wisconsin ដែលជារដ្ឋសមរភូមិដ៏សំខាន់មួយនៅ ក្នុងការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print