អាមេរិកកាត់បន្ថយទណ្ឌកម្មដល់ក្រុមហ៊ុន​ហួវៃ

ចែករំលែក៖

រដ្ឋាភិបាលអាមេរិក បានអនុញ្ញាតឲ្យក្រុមហ៊ុនIntel របស់អាមេរិកលក់សម្ភារមួយចំនួនឲ្យទៅក្រុមហ៊ុន​បច្ចេកវិទ្យា​​ ហួវៃ ។
កាលពីថ្ងៃទី​២២ ខែកញ្ញា អ្នកនាំពាក្យក្រុមហ៊ុន Intel បានប្រកាសឲ្យដឹងថា រដ្ឋាភិបាលអាមេរិកបានយល់ព្រមផ្តល់លិខិតអនុញ្ញាតឲ្យក្រុមហ៊ុនលក់សម្ភារចាំបាច់មួយចំនួនដល់ក្រុមហ៊ុនបច្ចេកវិទ្យាហួវៃ។
កាលពីខែឧសភា ឆ្នាំ​២០១៩ ក្រុមហ៊ុនហួវៃ​ត្រូវអាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅរួមជាមួយក្រុមហ៊ុន​ចំនួន​២៧០ក្រុមហ៊ុនផ្សេងទៀត របស់ចិន​។​ បណ្តាក្រុមហ៊ុនអាមេរិក ត្រូវហាមប្រាមលក់សម្ភារទៅឲ្យក្រុមហ៊ុនចិននោះទេ បើមិនមានការអនុញ្ញាតនោះ។
នៅពេលនេះក្រុមហ៊ុន Intel បានដាក់លិខិតទៅកាន់រដ្ឋាភិបាលអាមេរិកសុំការអនុញ្ញាតឲ្យលក់សម្ភារមួយចំនួនឲ្យទៅក្រុមហ៊ុន
ហួវៃ។ កាលពីថ្ងៃទី​១៥ ខែកញ្ញា​ ក្រុមហ៊ុន ផលិត ឈីប SMIC (Semiconductor Manufacturing International Corporation) ក៏បានដាក់លិខិតទៅកាន់រដ្ឋាភិបាល សុំការអនុញ្ញាតពីរដ្ឋភិបាលអាមេរិក ។ ជាមួយគ្នានោះ​ក្រុមហ៊ុនផលិតឈីប SK Hynix របស់កូរ៉េខាងត្បូង​ក៏បានដាក់លខិតទៅកាន់រដ្ឋាភិបាលអាមេរិក​ដែរ ប៉ុន្តែមិនទទួលបានការអនុញ្ញាតនោះឡើយ។
រយៈពេលកន្លងមក​ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ មានសកម្មភាពតឹងតែងចំពោះក្រុមហ៊ុនហួវៃ​។ លោកត្រាំ​បានចាត់ទុកក្រុម​ហ៊ុន ហួវៃ គំរាមកំហែង​ដល់សន្តិសុខជាតិ​អាមេរិក ដោយក្រុមហ៊ុនអាចបញ្ជូនព័ត៌មានសម្ងាត់​ទៅឲ្យចិន​៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print