បញ្ជីឈ្មោះបុគ្គលល្បីៗទាំង១០០រូបក្នុងពិភពលោក គឺតែងតែជ្រើសរើសជារៀងរាល់ឆ្នាំ ហើយក្នុងចំណោមនោះមានការផ្លាស់ប្តូរតិចតួចតែប៉ុណ្ណោះ ។ នៅក្នុងចំណោម
បុគ្គលល្បីៗ មានទាំងអ្នកនយោបាយ អ្នកសិល្បៈ អ្នកជំនួញ …។
ចំពោះអ្នកនយោបាយក្នុងចំណោមបុគ្គលល្បីៗរបស់សារព័ត៌មានTime បានផ្សាយថា មានវត្តមានរបស់បុគ្គលល្បីៗដូចជា ប្រធានាធិបតីត្រាំ លោក ចូ បៃឌិន ប្រធានាធិបតីចិនស៊ី ជីនពីង អធិការបតីអាល្លឺម៉ង់ លោកស្រី ម៉ាក់គែល ប្រធានាធិបតីប្រេស៊ីល នាយករដ្ឋមន្ត្រីឥណ្ឌា លោកម៉ូឌី …។
ជាមួយគ្នានេះ ដោយសារតែពិភពលោកប្រឈមការឆ្លងរាលដាលកូវីដ-១៩ រយៈពេល៩ខែកន្លងមកហើយអាចអូសបន្លាយដល់ឆ្នាំ២០២១។ ទាំងនោះហើយមន្ត្រីក្នុងវិស័យសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោក មានវត្តមានជាច្រើនរូបនៅក្នុងបញ្ជីឈ្មោះបុគ្គលល្បីឆ្នាំ២០២០។ ក្នុងនោះ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus។ អគ្គនាយកគ្រប់គ្រងជំងឺឆ្លងរបស់កូរ៉េខាងត្បូង Jung Eun-kyeong ក៏មាននៅក្នុងបញ្ជីបុគ្គលល្បីទាំង១០០រូបផងដែរ។
ក្រៅពីនេះនៅមានក្រុមអ្នកវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ ស្រាវជ្រាវផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ ជាមួយគ្នានោះដែរ នៅមានក្រុមអ្នកសិល្បៈ តារាភាពយន្ត …។
បុគ្គលដែលចាប់អារម្មណ៍បំផុតនោះគឺ មេដឹកនាំក្រុមបាតុករជនជាតិស្បែកខ្មៅ Black Lives Matter និងសកម្មជនសិទ្ធិមនុស្ស Angela Davis។ ក្នុងចំណោមបុគ្គលល្បីទាំង១០០រូបគឺ មានស្ត្រីដល់ទៅ៤៤រូបក្នុងចំណោមនោះ៕