ជនសង្ស័យមួយក្រុមដេញកាប់យុវជនមួយក្រុមទៀតនិងផ្ទុះអាវុធ​មួយគ្រាប់នៅផ្លូវថៃហ្គ័រ​ បំណងប្លន់យកម៉ូតូតែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជនម្នាក់ក្នុងចំណោមមិត្តភក្តិ៦ទៅ៧នាក់បានរបួសក្បាលត្រូវបញ្ចូនទៅមន្ទីរពេទ្យ​ ខណៈពួកគេជិះម៉ូតូឌុបគ្នាជូនមិត្តភក្តិទៅផ្ទះក៏ជួបក្រុមជនសង្ស័យមានគ្នាប្រមាណជាង១០នាក់ជិះម៉ូតូដេញកាប់​ ព្រមទាំងផ្ទុះអាវុធមួយគ្រាប់​ កាលពីវេលាម៉ោង១១​ និង៣០នាទីយប់​ ថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅចំណុចមុខស្ថានីយទូរទស្សន៍​ ហង្សមាស​ តាមបណ្ដោយផ្លូវថៃហ្គ័រ​ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។
បេីតាមសម្ដីយុវជនរងគ្រោះ២ទៅ៣នាក់ដែលស្ថិតក្នុងសភាពរឿងហេតុខាងលេីសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា​ ពួកគេមានគ្នាប្រមាណ៧នាក់​ បានជិះម៉ូតូ៣គ្រឿងឌុបគ្នាចេញពីស្ពានព្រែកសំរោង​និងឆ្លងកាត់ផ្លូវថៃហ្គ័រ​ដេីម្បីជូនមិត្តភក្តិទៅផ្ទះ​ ខណៈជិះមកដល់កន្លែងកេីតហេតុ​ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រមាណជាង១០នាក់ជិះម៉ូតូជាច្រេីនគ្រឿង​ចេញពីផ្លូវលំ​មួយ​ ប្រដាប់ដោយដាវ​ កាំបិតស្ទេីរគ្រប់ដៃ​ ព្រមទាំងមានកាំភ្លេីងខ្លី​ផង បានដេញតាមពីក្រោយពួកខ្លួន រួចធ្វេីសកម្មភាពកាប់ទៅលេីជនរងគ្រោះ​ និងមានផ្ទុះអាវុធមួយគ្រាប់​ ធ្វេីឲ្យជនរងគ្រោះម្នាក់រយៈក្បាលហូរឈាម​ និងមានអ្នកខ្លះផ្ដួលម៉ូតូរត់ចូលព្រៃ​ អ្នកខ្លះជិះម៉ូតូរត់យករួចខ្លួន​ ។

​ ប្រភពដដែលបានបន្តថា​ ក្រោយពីជនរងគ្រោះផ្ដួលម៉ូតូរត់ចូលព្រៃ​ ក្រុមជនសង្ស័យក៏បានមកលេីកម៉ូតូជនរងគ្រោះបម្រុងជិះយកទៅដែរ​ តែយកមិនកេីត​ ព្រោះម៉ូតូជាប់ហ្វ្រ័ងមិនទៅមុខ​ ទេីបពួកគេនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់​ទៅ។

​ ក្រោយកេីតហេតុអស់រយៈពេលជិតមួយម៉ោង​ ទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់និងសួរនាំរឿងហេតុ​មួយសន្ទុះក៏សម្រេចចិត្តនាំយុវជនរងគ្រោះទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាល​ព្រែកឯង​ ដេីម្បីសួរនាំបន្ត​ និងធ្វេីពាក្យបណ្ដឹងផងដែរ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print