ដើម្បីជួយ​និស្សិត​ថៃទើបបញ្ចប់​ការសិក្សា​មាន​ចំណូល​ទាប​ គណៈរដ្ឋមន្ត្រី​ថៃ បាអនុម័ត​កញ្ចប់​ថវិកាជាង​៦២០​លាន​ដុល្លារ

ចែករំលែក៖

អន្តរជាតិ៖ បើតាម​ការផ្សាយ​របស់​កា​សែត​ថៃបាងកក​ប៉ុស្តិ៍​ បញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ថ្មីនេះ គណៈរដ្ឋមន្ត្រី​ថៃ បានអនុម័ត​ថវិកា​ចំនួន ១៩,៤៦ ពាន់​លាន​បាត ដែល​ស្មើនឹង​ជាង​៦២០​លាន​ដុល្លារ​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​ធន​ការងារ​មួយ​ដែល​ផ្តោតលើ​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ ។

​​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ លោក Suchart Chomklin បន្ទាប់ពី​ការប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បាននិយាយថាចំពោះ​គម្រោង​នេះ រដ្ឋាភិបាល​សន្យា​ផ្តល់​ប្រាក់ខែ ៥០ ភាគរយ​នៃ​ប្រាក់ខែ​របស់​និស្សិត​បញ្ចប់​ការសិក្សា​។ កម្មវិធី​នេះ​មាន​រយៈពេល​មួយឆ្នាំ​ដោយ​ចាប់ផ្តើម​នៅ​ខែក្រោយ​ទៅ​។​ចំណែកនិស្សិត​ចំនួន ២៦០,០០០ នាក់​ពី​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថៃនឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ក្រោម​កម្មវិធី​របស់​រដ្ឋាភិបាល​។

​ជាមួយគ្នានេះ​លោករដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ បន្តថា ថវិកា​សម្រាប់​កម្មវិធី​នេះ បានមកពី​កញ្ចប់​ថវិកា​ចំនួន​៤០០​ពាន់​លាន​បាត​ដែល​ត្រៀម​ប្រើ​ជួយ​ស្តារ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ដោយ Covid-19 ឡើងវិញ​។​

​ប្រភពព័ត៌មាន​ខាងលើ​បន្ថែមថា ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​របស់​នឹង​ទទួលខុសត្រូវ​លើ​ការត្រួតពិនិត្យ​កម្មវិធី​នេះ​។  គម្រោង​នេះ គ្របដណ្តប់​លើ​ក្រុមនិស្សិត​បញ្ចប់​ការសិក្សា​ថ្មី​រួមមាន៖ អ្នក​ដែលមាន​បរិញ្ញាបត្រ អ្នក​ដែលមាន​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​ខ្ពស់ និង​អ្នក​ដែលមាន​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​។​

គួរបញ្ជាក់ថា ​ប្រាក់ឧបត្ថម្ភ​នេះ ត្រូវ​ផ្តល់​ឲ្យ​និ​យោ​ជិ​ក​ដែល​ជួល​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ដែលមាន​ប្រាក់ខែ​រហូតដល់​១៥០០០​បាត​, ក្រុមហ៊ុន​ជួល​និស្សិត​បញ្ចប់​ការសិក្សា​វិជ្ជាជីវៈ​ខ្ពស់​ឲ្យ​ធ្វើការ​ហើយ​មាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត ១១៥០០​បាត​ក្នុង​មួយខែ និង​ក្រុមហ៊ុន​ដែល​ជួល​និស្សិត​បញ្ចប់​ការសិក្សា​វិជ្ជាជីវៈ​ហើយ​មាន​ប្រាក់ខែ ៩៤០០ បាត​ក្នុង​មួយខែ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print