លោក ហ៊ុន ម៉ានី អញ្ជើញក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនដល់ទីស្នាក់ការ ស.ស.យ.ក. ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការ ស.ស.យ.ក. និងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងលោក ស រដ្ឋា ប្រធានគណៈកម្មាធិការ ស.ស.យ.ក. ខេត្តបាត់ដំបង បានអញ្ជើញជាកិត្តិយសក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងជួយថែរក្សាការពារ ទីស្នាក់ការ ស.ស.យ.ក. ខេត្តបាត់ដំបងថ្មី ពីម្ចាស់ទឹកម្ចាស់ដី។

សូមបញ្ជាក់ថា ទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print