កូនអ្នកធំផឹកសីុស្រវឹងងៀកដៃទៅប៉ះទៅលើភាគីម្ខាងទៀត បង្កជាហឹង្សាបណ្ដាលឲ្យមានរបួសស្នាម

ចែករំលែក៖

ភ្នំពេញៈ មនុស្សប្រុសស្រីបីនាក់បានរងរបួសស្រាល ខណះដែលកំពុងផឹកសីុ ហើយមានភាគីម្ខាងទៀតដែលជាកូនអ្នកធំមានគ្នាបីនាក់ ផឹកសីុស្រវឹងហើយងៀកដៃមកប៉ះពីក្រោយ បង្កជាហឹង្សានិងមានរបួសស្នាម។ ករណីហឹង្សាបង្កជារបួសស្នាមនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង
៣០នាទីយប់ ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៦ នៅក្នុងភោជនីដ្ឋានមួយក្នុងមជ្ឍមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
យោងតាមសម្ដីភាគីទាំងសងខាងបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺភាគីទាំងសងខាងមានគ្នាបីនាក់ដូចគ្នានិងអង្គុយតុក្បែរគ្នាទៀត ដោយភាគីខាងជនបង្កមានកូនអ្នកធំម្នាក់ហើយផឹកសីុស្រវឹង និងបានងៀកដៃមកក្រោយ ក៏បានប៉ះចំភាគីម្ខាងទៀតដែលជាជនរងគ្រោះនិងមានគ្នាបីនាក់ ភ្លាមៗនោះភាគីខាងជនបង្កម្នាក់បានមកសុំទោសផងដែល ដោយខាងជនរងគ្រោះមិនយល់ព្រម និងចង់ឲ្យអ្នកបង្កមកសុំទោសផ្ទាល់ទើបយល់ព្រម។ ដោយឡែកជនបង្កដែលងៀកដៃមកប៉ះនោះអាងខ្លួនជាកូនអ្នកធំក៏មិនមកសុំទោស ទើបខាងជនរងគ្រោះមិនយល់ព្រម បង្កឲ្យមានការឌឺរដងដាក់គ្នា រួចឈានដល់បង្កឲ្យមានឈ្លោះប្រកែក និងវាយតប់គ្នាទៅវិញទៅមក បណ្ដាលឲ្យមានរបួសស្នាម។
ក្រោយពេលកើតហេតុសន្តិសុខនិងម្ចាស់ហាង បានឃាត់ខ្លួនជនបង្កបានទាំងបីនាក់យកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋាបាលទន្លេបាសាក់ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងផងដែរ ដើម្បីឲ្យសមត្ថកិច្ចសួននាំនិងកសាងសាណុំរឿងចាត់ការតាមនីតិវិធី៕ដោយៈជីម ភារ៉ា ដង្កោ

image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print