ភ្នំពេញ៖ កិច្ចប្រជុំ ស្តីពីដំណើរការរៀបចំផែនការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធថ្នាល ទូរទស្សន៍ឌីជីថលជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពប្រធានអង្គប្រជុំលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន។
ក្រុមការងារបច្ចេកទេសរៀបចំ បង្កើតថ្នាលទូរទស្សន៍ឌីជីថល ជាតិ National Digital TV Platform) ដើម្បីដោះស្រាយបន្ទារហ្រ្វេកង់ 700 MHz សម្រាប់វិស័យទូរគមនាគមន៍ និងផ្លាស់ ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធអាណាឡូក ទៅជាប្រពន្ធ័ Digital អោយបានទាន់ពេលវេលា ដើម្បីធ្វើសមាហរណកម្មទូរទស្សន៍ ឌីជីថលកម្ពុជា ទៅក្នុងតំបន់ និងនៅលើពិភពលោក។ ការរៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្នាល ទូរទស្សន៍ ឌីជីថល មានរយៈពេលបីឆ្នាំដំបូង ២០២១ ដល់ ២០២៣៕
ដោយ៖ សិលា
...