UEFA យល់ព្រមលើការប្តូរកីឡាករចំនួន៥នាក់នៅក្នុងការប្រកួតយូរ៉ូ ២០២១

ចែករំលែក៖

គណៈកម្មាធិការប្រតិបត្តិរបស់ UEFA បានសំរេចចិត្តអនុញ្ញាតឱ្យប្រទេសនានាលេងបានចំនួន៣ប្រកួតជំនួសឱ្យការលេងចំនួន២ ប្រកួតក្នុងកំឡុងពេលប្រកួតអន្តរជាតិនាខែមីនា និងកញ្ញា ឆ្នាំ២០២១ ។

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយសមាគមក្លិបអឺរ៉ុប និងលីគនៅអឺរ៉ុបដើម្បីរកកាលបរិច្ឆេទដែលបានបាត់បង់ដោយសារការលុបចោលការឈប់សម្រាកអន្តរជាតិនៅខែមីនា ឆ្នាំ២០២០ និងការពន្យារពេលការប្រកួតជើងឯកយូរ៉ូឆ្នាំ២០២០ ។

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ០២១ ការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍យូរ៉ូ២០២១នឹងប្រព្រឹត្តទៅ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Nations League នឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ខណៈវគ្គផ្តាច់ព្រ័ត្រនិងចំណាត់ថ្នាក់លេខ៣ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែតុលា។

ការផ្លាស់ប្តូរកីឡាករបានចំនួន៥នាក់

គណៈកម្មាធិការប្រតិបត្តិរបស់ UEFA ក៏បានសំរេចចិត្តអនុញ្ញាតឲ្យមានការជំនួសកីឡាករចំនួន៥ដងនៅក្នុងការប្រកួតទាំងអស់នៃការប្រកួតវគ្គជម្រុះនៃពានរង្វាន់ Champions League, Europa League, Nations LeagueEURO 2021 និងក្នុងវគ្គជម្រុះសម្រាប់ពានរង្វាន់យូរ៉ូផ្នែកនារីផងដែរ ដូច្នេះចំនួនកីឡាករដែលត្រូវបានអនុញ្ញាតក្នុងក្រុមប្រកួតនីមួយៗនឹងត្រូវកើនឡើងដល់២៣នាក់ ៕ដោយ៖ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print