រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអ្នកទទួលការសាងសង់។

លោកអភិបាលខេត្ត បានណែនាំដលក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តតាមបទបដ្ឋានបច្ចេកទេស ដែលមានក្នុងកិច្ចសន្យាសាងសង់ ដើម្បីធានាបានគុណភាពសំណង់ និងត្រូវពន្លឿនការសាងសង់តាមកិច្ចសន្យាដែលបានកំណត់។ ជាមួយគ្នានេះ មន្ត្រីបច្ចេកទេស ត្រូវចុះពិនិត្យលក្ខណៈបច្ចេកទេសតាមជំហាននីមួយៗ ឲ្យស្របតាមលក្ខណៈបច្ចេកទេសសំណង់ ដើម្បីធានាបានគុណភាពរបស់សំណង់ផងដែរ។

គួររំលឹកដែលថា ដោយមើលឃើញពីការលំបាករបស់មន្ត្រីដែលកំពុងបម្រើការងារនៅសាលាខេត្ត និងដើម្បីផ្តល់កន្លែងសមរម្យជូនដល់មន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនដែលមកទទួលសេវានៅសាលាខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានបន្តការសាងសង់អាគាររដ្ឋបាលថ្មីនេះ ដែលការដ្ឋានសាងសង់បានចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២០កន្លងទៅ។ អគាររដ្ឋបាលថ្មីនេះមានទំហំបណ្តាយ ៥៣,២៥ ម ទទឹង ២៤ ម៉ែត្រ កម្ពស់៣ជាន់ ដែលប្រើប្រាស់គម្រោងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត៕

    

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print