ក្រសួង​សេដ្ឋកិច្ច​ថៃ​ ស្នើ​សុំឱ្យ​ប៉ូលីស​បង្ក្រាប​បទឧក្រិដ្ឋ​បច្ចេកវិទ្យាតាមច្បាប់​លើ​បណ្តាញ​សង្គម​ធំៗ ដែល​មិន​ព្រម​លុប​ព័ត៌មាន​ខុសច្បាប់​

ចែករំលែក៖

អន្តរជាតិ៖ ​​កាលពីថ្ងៃទី​២៤ ខែកញ្ញាម្សិលមិញនេះ ក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ថៃ បានស្នើ​សុំឱ្យ​ប៉ូលីស​បង្ក្រាប​បទឧក្រិដ្ឋ​បច្ចេកវិទ្យាមាន​ចំណាត់ការ​លើ​បណ្ដាញ​សង្គម​ធំៗ​មាន Facebook ,YouTube និង Twitter ជាដើម បន្ទាប់ពី​ក្រុមហ៊ុន​ទាំងនេះ​ខកខាន​ក្នុងការ​ដកចេញ​រាល់​មាតិកា​ខុសច្បាប់ ទោះ​រង​ការព្រមាន​ក្ដី​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល លោក Buddhipongse Punnakanta ជា​អ្នកដាក់ពាក្យ​បណ្តឹង​ទៅកាន់​នាយកដ្ឋាន​បង្ក្រាប​បទឧក្រិដ្ឋ​បច្ចេកវិទ្យា​របស់​ប៉ូលីស លោក បាន​និយាយថា ក្រសួង​របស់លោក បាន​ផ្ញើលិខិត​ព្រមាន​ទៅ​ប្រតិបត្តិ​ករ​មាន Facebook YouTube និង Twitter ដោយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទាំងនេះ​លុប​ព័ត៌មាន​ខុសច្បាប់​ក្នុង​រយៈពេល ១៥ ថ្ងៃ ​ប៉ុន្តែ​ពួកគេ​មិនបាន​សហការ​ពេញលេញ​នោះទេ​។

​បើតាម​កាសែត​ថៃបាងកក​ប៉ុស្តិ៍ បានចុះផ្សាយថា ក្រសួង​ខាងលើ បាន​ភ្ជាប់ link មាតិកា​ចំនួន​៦៦១ ហើយ​មាតិកា​ចំនួន​២២៥ ត្រូវបាន​លុបចោល​, YouTube មាន​៦៩ link ហើយ​៥ ត្រូវបាន​លុប ខណៈ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា មាតិកា​ដែល​ផ្ញើ​ឲ្យ Twitter ចំនួន​២៨៩ ត្រូវបាន​លុបចោល​ដែរ​ ។

លោក Buddhipongse បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«​វា​ជា​លើកទីមួយ​នៅក្នុង​ប្រទេស​ថៃ​ដែល​ច្បាប់ (​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ​) ត្រូវបាន​អនុវត្ត​ដើម្បី​កាត់ទោស​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវាកម្ម​។ ការចោទប្រកាន់ នឹង​ផ្ដោត​ទៅ​ក្រុមហ៊ុនមេ​នៃ​ស្ថាប័ន​ទាំងនេះ​។ ប៉ូលិស​នឹង​ប្រើប្រាស់​ច្បាប់​របស់​ថៃ ព្រោះ​បទល្មើស​បានកើត​ឡើង​នៅ​ថៃ​។ ខ្ញុំ​ជឿជាក់ថា​ប៉ូលីស​អាចធ្វើ​បាន​» ។

​លោក Buddhipongse បាន​ចោទប្រកាន់ថា អ្នក​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចំនួន​៥​នាក់ បាន​បង្កចលាចល ហើយ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​។​ មិនតែប៉ុណ្ណោះលោក​រដ្ឋមន្ត្រីរូបនេះ ​ក៏បាន​ស្នើ​ឲ្យ​ប៉ូលីសតាមរ​យក​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ដែល​ផ្សព្វផ្សាយ​សារ​ដែល​ប្រមាថ​ស្ថាប័ន​រាជវង្ស​ក្នុងអំឡុងពេល​នៃ​ការ​ប្រឆាំងនឹង​រដ្ឋាភិបាល​នៅ​ថ្ងៃទី​១៩ និង​ទី​២០ ខែកញ្ញា​ផងដែរ​។ ចំណែកមនុស្សពីរ​នាក់​ក្នុងចំណោម​ពួកគេ ជា​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដែល​ក្នុងនោះ​ ​មាន​អ្នកគ្រប់គ្រង​ទំព័រ​មួយ​ផង ហើយ​បីនាក់​ទៀត​ជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Twitter ដែល​បាន​ដឹកនាំ​បាតុកម្ម​ដោយ​និស្សិត​កាលពី​សប្ដាហ៍​មុន​។​

ទាក់ទិនបញ្ហាខាងលើនេះ លោក​វរសេនីយ៍ឯក Siriwat Deepor មេបញ្ជាការរង​នៃ​អង្គភាព​បង្ក្រាប​បទឧក្រិដ្ឋ​បច្ចេកវិទ្យា ក៏បានអះអាងថា៖ ​ប្រតិបត្តិ​ករ​បណ្តាញ​សង្គម​ដែល​ល្មើ​សនឹង​បទឧក្រិដ្ឋ​តាម​កុំព្យូទ័រ​ត្រូវ​ទទួលពិន័យ​ជា​ទឹកប្រាក់ ៦៤០០ ដុល្លារ​ក្នុងការ​បង្ហោះ​ព័ត៌មាន​ខុសច្បាប់​មួយ ហើយ​មិន​ខកខាន​មិន​លុបចោល​ទេនោះ នឹងត្រូវ​ផាកពិន័យ​ជា​រៀងរាល់ថ្ងៃ​ចំនួន ១៦០ ដុល្លារ​រហូតដល់​ពួកគេ​ត្រូវបាន​លុបចេញ​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print