តាមក្របួចចោរជំនាញគាស់ផ្ទះលួចទ្រព្យជាង២០លើកនៅក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវទទួលបានពាក្យបណ្តឹងពី ឈ្មោះលាំ លាត ភេទប្រុស អាយុ២៤ឆ្នាំ ជាជនរងគ្រោះ ថានៅយប់ថ្ងៃទី២៣ខែកញ្ញានេះមានចោរលួចគាស់ផ្ទះយកទ្រព្យសម្បត្តិ របស់គាត់អស់ជាច្រើន នៅចំណុចបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង /ខេត្តសៀមរាប ក៏បានចុះសហការជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាបតាមចាប់ជនសង្ស័យបានម្នាក់ភ្លាមៗ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះគ្រី ភារិន ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងព្រីង សង្កាត់ត្រពាំងព្រីង ក្រុង/ខេត្តក្រចេះ មានទីលំនៅបច្ចុប្បន្ននឹងមុខរបរ មិនពិតប្រាកដ។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវចូលបុរីសៀង ណាំ ជាប់ផ្លូវជាតិលេខ៦ ហើយនាំមកធ្វើការសាកសួរ ហើយក្នុងនោះ ដកហូតបានកុំព្យូទ័រ ចំនួន០២គ្រឿង ទូរស័ព្ទដៃម៉ាកណូគារចុចពិលចំនួន០៣គ្រឿង កាបូបលុយ មានលុយចំនួន៦០០០រៀល នាឡិកាចំនួន០៣គ្រឿង កាក់ប្រាក់បាត(លុយថៃ)០១ថង់ដៃ នឹងកាបូបស្ពាយចំនួន០២ខោអាវមួយចំនួនព្រមទាំងចិញ្ជៀនប្លាទីន០១វង់ប្រគល់ឲ្យជនរងគ្រោះវិញ។
ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កន្លងមកខ្លួន ពិតជាបានធ្វើសកម្មភាពលួចនៅក្នុងក្រុងសៀមរាបចំនួន២លើក ដោយលើកទី១-នៅថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៧ព្រឹកស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប លួចបានទូរស័ព្ទមួយគ្រឿងម៉ាកហ៊ូវ៉ៃពណ៌ខៀវ( ជនរងគ្រោ:មិនទាន់ប្តឹង)។ លើកទី២-នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទី ស្ថិតក្នងបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប ធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ជនរងគ្រោះឈ្មោះលាំ លាត ។ ជនសង្ស័យបានឆ្លើយសារភាពបន្ថែមទៀតថាចាប់ពីឆ្នាំ២០១៨ មកទាល់ពេលនេះ ខ្លួនធ្លាប់បានធ្វើ សកម្មភាពលួចគាស់ទម្លុះទម្លាយ យកទ្រព្យសម្បត្តិអ្នកដទៃ បានជាង២០ដងមកហើយ នៅឯក្រុង/ខេត្តក្រចេះ ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយឃាត់ខ្លួនជនសង្ស័យរូបនេះរួចមកសមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ លើខ្លួនជនសង្ស័យតាមរយ:ទឹកនោម ហើយជាលទ្ធផល គឺវិជ្ជមាន(ប្រើប្រាស់ គ្រឿងញៀន)។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕
ដោយ÷ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print