ឃើញរថយន្ត២៥កៅអីគេទុកលើចិញ្ចើមផ្លូវលួចបើកគេចខ្លួនតែមិនបានសម្រេចម្ចាស់រថយន្តតាមទាន់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ជនសង្ស័យម្នាក់ពុំដឹងជាដើរមកពីណា ក៏ឃើញរថយន្តក្រុង២៥កៅអីចតលើចិញ្ចើមផ្លូវដោយមានជាប់សោរនៅនឹងរថយន្ត​ ក៏ធ្វើសកម្មភាពលួច​ រួចខំព្យយាមបើកគេចខ្លួន តែមិនបានសម្រេច.ម្ចាស់រថយន្តឃើញទាន់ ស្រែកផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង នាំគ្នាជិះដេញតាម​រហូតចាប់ខ្លួនបានរួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៥​ខែកញ្ញា​ឆ្នាំ២០២០.វេលាម៉ោង៨និង១៥នាទីព្រឹក នៅចំណុចភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា  ជនសង្ស័យចាប់ខ្លួនឈ្មោះ បុិ ពេញ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអណ្តូងត្រំ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ ចំណែកជនរងគ្រោះឈ្មោះ ព្រំ សុខយឿន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ.មុខរបរបើករថយន្ត មានទីលំនៅផ្ទះលេខ1E0 E1 ផ្លូវលំភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជាម្ចាស់រថយន្តម៉ាកTOYOTA COASTER ពណ៌សប្រភេទទេសចរណ៍២៥កៅអី.ពាក់ស្លាកលេខភ្នំពេញ3F-2898។
ប្រភពដដែលបន្តថានៅថ្ងៃទី២៥​ខែកញ្ញា​ឆ្នាំ២០២០វេលាម៉ោង៨និង០០នាទីជនរងគ្រោះបានបើករថយន្តរបស់ខ្លួនមកចតនៅចិញ្ចើមផ្លូវជាតិលេខ៨ មុខផ្ទះឈ្មោះ.ហេង ថន ដោយពុំបានដកសោររថយន្តចេញទេ រួចជនរងគ្រោះបានចូលទៅអង្គុយផឹកកាហ្វេនៅក្នុងផ្ទះរបស់ឈ្មោះ.ហេង ថន ។ លុះមកដល់វេលាម៉ោង៨និង១៥នាទី ស្រាប់តែជនសង្ស័យ ពុំដឹងជាមកពីណា មកលួចរថយន្តរបស់ជនរងគ្រោះរួចបើកតាមផ្លូវជាតិលេខ៨.ឆ្ពោះទៅទិសខាងកើត បានបន្តិច.ជនរងគ្រោះដឹងថាបាត់រថយន្ត​ ស្រែកផ្អើលឆោឡោ នឹងពឹងអ្នកហូបកាហ្វេជាមួយឲ្យបើករថយន្តដេញតាម ពេលមកដល់ភូមិកំពង់ពពិល.ឃុំកំពង់ពពិល.ស្រុកពារាំងខេត្តព្រៃវែង ទើបតាមទាន់ហើយចាប់ឃាត់ជនសង្ស័យនិងរថយន្តរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ពពិល​រួចប្រគល់ខ្លួនជនសង្ស័យឲ្យសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាល រួមទាំងវត្ថុតាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕           

ដោយ៖ស្អាង ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print