ទ្វីបអាស៊ីបានឈានមុខទៅលើតំបន់អាមេរិក ខាងជើង ក្លាយទៅជាតំបន់ដែលមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេបំផុតនៅលើពិពលោក។ នៅទូទាំងទ្វីបអាស៊ី មានអ្នកឆ្លងសរុបដល់ទៅ 9.935.973 នាក់ និងស្លាប់ 184.241នាក់ ។ ចំណែកនៅតំបន់អាមេរិក ខាងជើង មានករណីឆ្លងសរុប 8.567.818 នាក់ និងស្លាប់ 303.981 នាក់។ តំបន់អាមេរិក ខាងត្បូង មានអ្នកឆ្លង7.752.403 នាក់ និង ស្លាប់244.883នាក់
តាមគេហទំព័រ worldometers.info បានផ្សាយនៅថ្ងៃទី២៥ខែកញ្ញា នៅទូទាំងពិភពលោកមានករណីឆ្លងសរុបដល់ទៅ 32.394.777 នាក់ និងស្លាប់ កើនឡើងដល់ទៅ987.065 នាក់។
ក្នុងទ្វីបអាស៊ី ឥណ្ឌា ជាប្រទេសមានអ្នកឆ្លងច្រើនជាងគេ គឺមានដល់ទៅជាង ៥,៨លាននាក់ និងស្លាប់ ៩២ ៣១៧នាក់ ។ បន្ទាប់មកគឺប្រទេសអុីរ៉ង់ មានអ្នកឆ្លងច្រើនលំដាប់ទីពីរ មានអ្នកឆ្លងសរុប 436.319 និងស្លាប់ 25.015 នាក់ ។
ដោយឡែកតំបន់អាស៊ាន ប្រទេសហ្វីលីពីន មានអ្នកឆ្លងសរុប ដល់ទៅ 296.755 នាក់ ខ្ពស់បំផុតក្នុងតំបន់។ ចំណែកឥណ្ឌូនេស៊ីមានអ្នកឆ្លងតែ 10.105 នាក់តែប៉ុណ្ណោះ។ ក្នុងចំណោមប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ គឺអាមេរិកដោយមានអ្នកឆ្លង 7.184.801នាក់ និងស្លាប់ 207.515 នាក់។
ពលរដ្ឋនៅជុំវិញពិភពលោកបង្ហាញក្តីសង្ឃឹមថា នៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ស្ថានភាពកូវីដ១៩នឹងគ្រប់គ្រងបានទាំងស្រុង។ បច្ចុប្បន្នចិន និងរុស្ស៊ី កំពុងតែសាកល្បងវ៉ាក់សាំងដំណាក់កាលចុងក្រោយបំផុត ហើយរុស្ស៊ីនឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋ ក្នុងពេលដ៏ខ្លីខាងមុខ៕
ដោយ៖ធីរីណា
រូបភាព៖. TTXVN