ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ករណីរំលោភលើទំនុកចិត្ត បន្ទាប់ពីជនសង្ស័យរូបនេះ យកខ្ចីម៉ូតូគេជិះមួយភ្លែត តែបែជាយកទៅបញ្ចាំ ទីបំផុតម្ចាស់ម៉ូតូឃើញក៏ចាប់ខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការនៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២០ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទី
នៅចំណុច រោងធ្វើស្រែនៅបឹងចន្លោះ ស្ថិតនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្នោះ សេង សឿន (ហៅពៅ) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ: លក់គ្រឿងម្ជូរតាមរទេះ មានទីលំនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះ
ឈ្មោះ មុំ កាក់ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ: កសិករ មានទីលំនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទី ជនសង្ស័យឈ្មោះ សេង សឿន (ហៅពៅ)បានទៅជួបជនរងគ្រោះឈ្មោះ មុំ កាក់ នៅរោងធ្វើស្រែចំណុចបឹងចន្លោះ ស្ថិតនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល. រួចក៏បានខ្ចីម៉ូតូពីជនរងគ្រោះម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០០៦. ដោយថាខ្ចីមួយភ្លែត រួចក៏ជិះយកទៅតែម្ដង ដោយមិនឃើញវិលត្រលប់មកវិញ។ កន្លងផុតទៅរយះពេល០១ថ្ងៃ.ដោយមិនឃើញជនសង្ស័យយកម៉ូតូមកខ្លួនវិញវិញ ក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវដើម្បីចាត់ការតាមច្បាប់។
លុះដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យឈ្មោះ សេង សឿន ក៏បាននាំគ្នាដេញព័ទ្ធចាប់បាន រួចបាននាំខ្លួនមកប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវតែម្ដង។
.នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ សេង សឿន បានសារភាពថា.ខ្លួនបានខ្ចីម៉ូតូឈ្មោះមុំ.កាក់រួចហើយយកទៅដាក់បញ្ចាំឲ្យគេនៅក្រុងតាខ្មៅពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកអធិការរដ្ឋាន នគរបាលស្រុកស្អាង អនុវត្តតាមនីតិវិធី៕ ដោយ៖ ស្អាងជ័យ