អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រកាសច្រានចោល​ និងមិនទទួលខុសត្រូវលេីការផ្សាយព័ត៌មានលេីទំព័រហ្វេសបុកដែលមានអាន់ខោនឈ្មោះថា (លោកជំទាវ​ ឱ​ វណ្ណឌីន​ ) នោះឡេីយ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា៖ លោកស្រីសូមច្រានចោលនូវហ្វេសបុកអាន់ខោនដែលយកឈ្មោះលោកជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ ទៅប្រេីដោយជនខិលខូចមួយចំនួន​ ហេីយលោកស្រី សុំប្រកាសច្រានចោល​ និងមិនទទួលខុសត្រូវលេីការផ្សាយព័ត៌មានលេីទំព័រហ្វេសបុកដែលមានអាន់ខោនឈ្មោះថា លោកជំទាវ​ ឱ​ វណ្ណឌីន​ នោះឡេីយ​ ព្រមទាំងសុំអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ផង។ ម្យ៉ាងទៀត​ លោកស្រី សុំបញ្ជាក់ជូនសាធារណជនថា​ លោកស្រីមិនដែលមានអាក់ខោនហ្វេសបុកផ្ទាល់ខ្លួននោះឡេីយ៕
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយក៏គ្មានករណីព្យាបាលជាសះស្បើយថ្មីនោះដែរ អ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន០១នាក់ដដែល។
សូមបញ្ជាក់ថា៖ គិតចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ មានរយៈពេល១២ថ្ងៃហើយ ដែលក្រសួងសុខាភិបាលប្រកាសថា គ្មានករណីឆ្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជា បន្ទាប់ពីក្រសួងមានវិធានការខ្ពស់ការទប់ស្កាត់ ការពារ ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ សូមជគិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប ២៧៥នាក់ (ស្រី ៥៤នាក់ និងបុរស ២២១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧៤នាក់ (ស្រី៥៤នាក់ និងបុរស២២០នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន០១នាក់៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print