ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្តីពី៖ ការពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។
ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យ ស្និតក្នុងភូមិសាស្ត្រត្រូវជាប់ពន្ធលើអចលទីទ្រព្យនៃរាជធានី -ខេត្ត ផ្លូទាំងព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាប ថា ៖ អគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាស បង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២០ ហើយក៏ទៅមានម្ចាស់អចលនទ្រព្យមួយចំខ្លួនទៀត នៅមិនទាន់បាន បំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន អ្នកជាប់ពន្ធត្រូវ មានកាតព្វកិច្ចប្រកាសបង់ពន្ធចេះយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធឌីមួយៗ ផុតរយៈពេលនេះ អ្នកជាប់ពន្ធនឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។
ដើម្បីផ្តល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមាន់ឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធអគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដោយ ដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ។ រួចផុតពិពិន័យទោសទណ្ឌ
អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា ក្នុងអំឡុងពេលនៃការពន្យារការបង់ពន្ធប្រភេទនេះ ម្ចាស់ អចលនទ្រព្យទាំងអស់នឹងរួសរាន់មកប្រកាសបង់ពន្ធបានទាន់ពេលវេលា និងបានគ្រប់ៗគ្នា តាមការកំណត់ជាក់ ជាមិនខាន៕
ដោយ៖ សិលា