លោក គួច ចំរើន ៖ តាំងពីរំលងអធ្រាត្រ២៦ ខែកញ្ញា​ ដល់ថ្ងៃត្រង់ទី២៧​ នេះភ្លៀងនៅតែបន្តធ្លាក់​ បានធ្វើឱ្យតំបន់ទំនាបមួយចំនួនរងនូវការជន់លិចនៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថា៖ តាំងពីរំលងអធ្រាត្រថ្ងៃទី២៦​ ខែកញ្ញា​ រហូត​មកដល់ថ្ងៃត្រង់ទី២៧​ ខែកញ្ញា​ ឆ្នាំ២០២០នេះ​ ភ្លៀងនៅតែបន្តធ្លាក់​ បានធ្វើឱ្យតំបន់ទំនាបមួយចំនួនរងនូវការជន់លិច វិធានការបន្ទាន់​បានចាត់ចែងគ្រឿងចក្រចុះកាយបើកផ្លូវទឹក ដើម្បីរំដោះការជន់លិច។ សំរាម​ នៅតែជាបញ្ហាប្រឈមដែលបណ្តាអោយ​ ស្ទះ​លំហូរនៃផ្លូវទឹក​ បណ្តាអោយមានការជន់លិចផងដែរ។

លោកបន្តថា៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក​ និងឧតុនិយម​ បានអោយដឹងថា​ ចាប់ពីថ្ងៃទី២៧​ ដល់២៩​ ខែកញ្ញា​នេះ​ ភ្លៀងនឹងបង្កេីនការធ្លាក់រាយប៉ាយជាលំដាប់​ តំបន់​មាត់​សមុទ្រ​នឹងមានភ្លៀងខ្យល់បក់ខ្លាំង​ ផ្គរ​ រន្ទះ​ រលកសមុទ្រខ្ពស់ៗ​ អាស្រ័យ​ហេតុនេះ​ សូមប្រជាពលរដ្ឋ​ ប្រជានេសាទ​ និងអ្នកទេសចរណ៍​ មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពីសុខសុវត្ថិភាព​ ចំពោះ​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ មាន​បំណង​ទៅកំសាន្តតាមបណ្តាកោះនានា​ ក្នុងខេត្តព្រះសីហនុ​ សូមលេីកពេលទៅកំសាន្ត​ ដេីម្បី​ជៀសវាង​គ្រោះថ្នាក់​កេីតមានជាយថាហេតុ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print